[វីដេអូ] Ep. 152 ប្រធានបទ៖ បញ្ហាស្បែកអំឡុងពេលមានផ្ទៃពោះ

ក្នុងអំឡុងពេលមានផ្ទៃពោះ ជាទូទៅស្ត្រីតែងតែជួបបញ្ហាផ្សេងៗគ្នា ប៉ុន្តែភាគច្រើនគឺតែងតែជួបបញ្ហាទាក់ទងនឹងស្បែកចាប់ផ្តើមខ្មៅស្រអាប់ជាងមុន មានសង្វារ មុន ជាពិសេសជាំតែម្តង។

 
[វីដេអូ] Ep. 152 ប្រធានបទ៖ បញ្ហាស្បែកអំឡុងពេលមានផ្ទៃពោះ

កត្តាបង្ក

ក្នុងអំឡុងពេលមានផ្ទៃពោះ សម្រាប់ស្រ្តីមានការប្រែប្រួលខ្លាំងជាងគេ គឺអ័រម៉ូនដូច្នេះហើយទើបធ្វើអោយស្បែករបស់ស្រ្តីចាប់ផ្តើមប្រែប្រួល ។

វិធីសាស្ត្រថែទាំ

វិធីសាស្ត្រក្នុងការថែទាំសុខភាពអំឡុងពេលមានផ្ទៃពោះ គឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់ស្រ្តីមានគភ៌ពីព្រោះអាចមានកត្តាប្រឈមអាចប៉ះពាល់ទៅដល់សុខភាពកូន និងម្តាយ។

ដូច្នេះសូមស្រ្តីមានផ្ទៃពោះអនុវត្តនៅការ

  • ញុំាទឹកអោយបានគ្រប់គ្រាន់
  • សម្រាកអោយបានគ្រប់គ្រាន់
  • ជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ
  • ធ្វើលំហាត់ប្រាណ ឬលើករបស់ស្រាលៗ
  • ប្រើប្រាស់ឡេសំណើមស្បែក  ឬព្រែកដូង។

ការព្យាបាល

ប្រសិនជាមានការប្រតិកម្មនឹងផលិតផលណាមួយ ស្រ្តីមានផ្ទៃពោះគួរតែឆាប់មកព្យាបាលជាបន្ទាន់កុំអោយមានបញ្ហាឬហានិភ័យណាមួយដែលកើតឡើងចំពោះគាត់និងទារកក្នុងផ្ទៃ។

របបអាហារ

របបអាហារគឺដើរតួនាទីយ៉ាងសំខាន់សំរាប់សុខភាព មិនថាមនុស្សទូទៅឬស្រ្តីមានផ្ទៃពោះនោះទេ។​សំរាប់ស្រ្តីមានផ្ទៃពោះអ្នកគួរញុំាអាហារឆ្អិនល្អ ជៀសវាងអាហារឆៅ អាហារផ្អាប់ អាហារកំប៉ុង និងអាហារសល់ជាដើម។

អ្នកគួរជ្រើសរើសអាហារណាដែលជំនួយដល់សុខភាពនិងសុខភាពស្បែក ជាប្រភេទពពួកប្រួតេអ៊ីន កាល់ស្យូម វីតាមីនA វីតាមីនC នឹងទឹកគោ ដែលជំនួយដល់សុខភាពទាំងម្តាយនិងកូនផងដែរ។

ជាចុងក្រោយ ស្រ្តីមានផ្ទៃពោះគួរថែទាំសុខភាព ជៀសវាងការប្រើប្រាស់ផលិតផលអ្វីមួយឬញុំាថ្នាំអ្វីមួយសូមប្រុងប្រយ័ត្នជៀសវាងការជឿតាមគ្នា ឬប្រើប្រាស់គ្មានការប្រឹក្សាជាមួយគ្រួពេទ្យ ៕

សូមទស្សនាវីអូខាងក្រោម៖