[វីដេអូ] Ep. 151 ប្រធានបទ៖ ការពិនិត្យសញ្ញាសម្គាល់ដុំមហារីក
ជំងឺមហារីកមានច្រើនប្រភេទ មានដូចជា មហារីកលំពែង មហារីកថ្លើម មហារីកសួត មហារីកក្រពះពោះវៀន មហារីកមាត់ស្បូន និងមហារីកឈាម។
សូមជម្រាបថាការពិនិត្យសម្គាល់សញ្ញាមហារីកមិនមានការឈឺនោះទេ គឺស្រដៀងនឹងឆែកសុខភាពទូទៅដូចគ្នា។ បើយោងតាមការសិក្សានៅក្នុងឆ្នាំ២០២០ តាមរយៈ WHO សង្កេតឃើញថាអ្នកជំងឺមហារីកនៅក្នុងប្រទេសកម្ពុជាដែលមានអត្រាកើតជំងឺមហារីដែលមានចំនួនច្រើនឈរនៅលំដាប់ថ្នាក់ទី១ គឺំមហារីកថ្លើម ទី២មហារីកសួត ទី៣មហារីកសុដន់សម្រាប់ស្រ្តី ទី៤ពោះវៀនតំបន់ជុំវិញរន្ធបាត និងទី៥ទៅលើសមហារីកមាត់ស្បូន។
រោគសញ្ញា
សញ្ញាសម្គាល់របស់ជំងឺមហារីកមិនមានការជាក់លាក់១០០%នោះទេ។ វាអាចជាក់លាក់បានអាស្រ័យទៅតាមចំនួនឬលទ្ធផលនៃការធ្វើតេស្តរករោគវិនិច្ឆ័យមើលសញ្ញាសម្គាល់នៃជំងឺមហារីកនីមួយៗ។ បើសិនជាបានរកឃើញសញ្ញាសម្គាល់របស់ជំងឺមហារីកហើយ ដូច្នេះក្រុមគ្រូពេទ្យនឹងមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់តាមអាការ:របស់អ្នកជំងឺនិង ព្យាបាលឲ្យបានត្រឹមត្រូវ។
វិធីសាស្រ្តបង្ការ
ដើម្បីបង្ការឬទប់ស្កាត់ជំងឺមហារីកផ្សេងៗ សូមប្រុងប្រយ័ត្នដោយជ្រើសរើស របបអាហារប្រចាំថ្ងៃដែលល្អសំរាប់សុខភាព ជៀសវាងអាហារកំប៉ុង អាហារខ្លោច ធ្វើលំហាត់ប្រាណជាប្រចាំ កាត់បន្ថយការញុំាគ្រឿងស្រវឹង ការជក់បារី ការរស់នៅ ស្អាត និងត្រូវចាក់វ៉ាក់សាំងការពារជំងឺផងដែរ៕
សូមទស្សនាវីអូខាងក្រោម៖