[វីដេអូ] Ep.46 ប្រធានបទ៖ រោគពុកធ្មេញលើកទី២

រោគពុកធ្មេញគឺជាជំងឺមួយក្នុងចំណោមជំងឺធ្មេញធម្មតា។ ការពុកធ្មេញកើតឡើងនៅពេលបាក់តេរីហៅ ថា Streptococcus Mutans ដែលបង្កើតអាស៊ីតពីជាតិស្ករធ្វើឱ្យផ្ទៃធ្មេញរលួយពុកផុយ។បន្ទាប់មក នៅពេលធ្មេញពុករីកលូតលាស់និងឈានដល់ចំណុចកណ្តាលនៃធ្មេញវានឹងនាំឱ្យមានជំងឺធ្ងន់ធ្ងរដូចជា ជំងឺរលាកសសៃធ្មេញ។

 
[វីដេអូ] Ep.46 ប្រធានបទ៖ រោគពុកធ្មេញលើកទី២

បញ្ហាពុកធ្មេញ សម្តៅលើលក្ខខណ្ឌសុខភាពមាត់ធ្មេញ ខណៈត្រូវផ្ទៃធ្មេញ ឬកាចាធ្មេញត្រូវរងការបំផ្លាញ។នៅពេលមានបាក់តេរីនៅក្នុងមាត់យើង វាបង្កើតអាស៊ីតវាយប្រហារលើកាចាធ្មេញ ហើយពេលទុកយូរៗទៅ ជាលទ្ធផលនាំឲ្យធ្មេញ អាចមានប្រហោង ដែលចាស់ៗនិយមហៅថា ដង្កូវស៊ីធ្មេញ នឹងបន្តរហូតដល់បំផ្លាញធ្មេញបាក់អស់ទាំងស្រុងតែម្តង និងអាចរាលដាលឆ្លងទៅកាន់ធ្មេញដទៃទៀត។
រោគសញ្ញាពុកធ្មេញ
•  ឈឺធ្មេញ
•  មានខ្ទុះនៅជុំវិញអញ្ចាញធ្មេញ
•  មានរន្ធនៅលើធ្មេញ
•  ស្រៀវធ្មេញខ្លាំង
•  ហើម និងឈាមអញ្ចាញធ្មេញ
ដូចនេះ បើសិនជាលោកអ្នកមានរោគសញ្ញាដែលបានរៀបរាប់ខាងលើ លោកអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតដែលមានឯកទេសច្បាស់លាស់៕

អស់បារម្ភ! ដោះស្រាយបញ្ហាឈឺធ្មេញថ្គាមទាល់ ជាមួយនឹងវិធីងាយ  ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទាំងនេះ

សូមទស្សនាវីដេអូខាងក្រោម៖