[វីដេអូ] Ep.45 ប្រធានបទ៖ តើអ្វីទៅជាធ្មេញថ្កាមទាល់?
ការដុះធ្មេញថ្គាមទាល់ គឺប្រែប្រួលទៅតាមកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់នៅក្នុងមាត់។ ជួនកាលវាដុះផ្ដេក ជួនកាលដុះទ្រេតទៅរកថ្គាមទីពីរ ឬដុះកោងចូល ឬក៏ដុះកោងចេញ។ ការដុះមិនប្រក្រតីនេះ ធ្វើអោយខូចខាតដល់ធ្មេញជិតគ្នា ឆ្អឹងថ្គាម ឬសរសៃប្រសាទធ្មេញ។
ធ្មេញថ្គាមទាល់គឺដុះនៅក្នុងវ័យជំទង់ឬក្រោយអាយុ២០ឆ្នាំ។ ពេលខ្លះធ្មេញនេះអាចមានប្រយោជន៍ប្រសិនបើវាដុះបានត្រង់ត្រឹមត្រូវ ប៉ុន្ដែជាទូទៅ វាមិនដែលដុះបានត្រង់ល្អទេដូចនេះតម្រូវតែដកចេញ ។
ធ្មេញថ្គាមទាល់អាចនឹងកប់បាត់ទាំងស្រុង ក្រោមអញ្ចាញ ឬក្រោមឆ្អឹង។ ជួនកាល វាដុះចេញមកតែផ្នែកណាមួយនៃក្បាលធ្មេញ។ ផ្នែកនៃធ្មេញដំនុះនេះហើយ ដែលធ្វើអោយអញ្ចាញបើកចំហ និងបណ្តាលអោយបាក់តេរីចូលទៅក្នុងជាលិកាជុំវិញធ្មេញ។ បាក់តេរីទាំងនោះ នឹងបង្កអោយឈឺ ហើម គាំងថ្គាម និងជំងឺទូទៅមួយចំនួនទៀត។
លើសពីនេះ ថ្គាមទាល់ដែលដុះចេញ មកតែមួយផ្នែក ក៏បង្កឲ្យងាយពុកធ្មេញ និងមានជំងឺរលាកអញ្ចាញធ្មេញផងដែរ ។
ដូចនេះ បើសិនជាធ្មេញថ្គាមទាល់របស់លោកអ្នកដុះមកមិនប្រក្រតី ឬមានការឈឺចាប់ លោកអ្នកគួរ តែ ទៅ ពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតដែលមានឯកទេសច្បាស់លាស់៕
សូមទស្សនាវីដេអូខាងក្រោម៖