[វីដេអូ] Ep.56 ប្រធានបទ៖ ការព្យាបាលរន្ធឫស
ការព្យាបាលសរសៃឬសធ្មេញ គឺរឿងសំខាន់ដើម្បីរក្សាធ្មេញ និងជួយសន្សំការចំណាយទៅលើការដក ឬដាំធ្មេញកុំឲ្យខូចខាតធ្ងន់ធ្ងរ។
ការត្រួតពិនិត្យដំណាក់កាលដំបូង អាចមើលឃើញធ្មេញដែលពុកផុយតាមស្រទាប់ខាងក្រៅ ហើយប្រហែលឈានទៅដល់បណ្តូលធ្មេញ ដែលបណ្តាលឲ្យមានការឈឺចាប់ និងរីករាលដាលទៅកាន់កន្លែងផ្សេងៗទៀត។ ក្នុងករណីនេះ វាចាំបាច់ណាស់ក្នុងការទាញយកបណ្តូលធ្មេញចេញដែលមានសរសៃ និងបំពង់ឈាមសម្អាតវាចេញ និងបំពេញបណ្ដូលធ្មេញដោយប្រើឧបករណ៍ពិសេសៗ។
ចំពោះផលល្អនៃការព្យាបាលរន្ធឫស គឺធ្វើឲ្យបាត់ឈឺចាប់ ចំណែកឯផលវិបាកមានច្រើនគួរសមដែល គឺធ្មេញរបស់យើងលេងរឹងមាំដូចមុនទៀតហើយពីព្រោះដោយសារត្រូវព្យាបាលយកសរសៃរចេញ ងាយនឹងឆាប់បែក ការព្យាបាលត្រូវមានបច្ចេកទេសត្រឹមត្រូវ ។
ម្យ៉ាងវិញទៀតអ្នកគួរឧស្សាហ៍ទៅពិនិត្យសុខភាពមាត់ធ្មេញជារៀងរាល់ ៦ខែម្តង និងដុសធ្មេញ២ដងក្នុងមួយជៀសវាងញុំាហារដែលមានជាតិផ្អែម ឬជាតិអាស៊ីតខ្ពស់៕
សូមទស្សនាវីដេអូខាងក្រោម៖