ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ត្រូវបានជ្រើសរើសជាក្រុមហ៊ុនទទួលបានពានរង្វាន់កម្មវិធី ឧត្តមភាពពីគណៈកម្មការមូលបត្រកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នាអំឡុងពេលចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ រហូតដល់អំឡុងពេលកូវីដ១៩ ក៏ដោយ ក៏ក្រុមហ៊ុនមួយនេះទទួលបានការចាប់អារម្មណ៏ជាខ្លាំងពីក្រុមហ៊ុនដែលវិនិយោគលើវិស័យអប់រំធំៗមកពីក្រៅប្រទេសបានចរចា និងចង់ទិញភាគហ៊ុន៧០% ពីក្រុមហ៊ុន Wesline Education Group Co., Ltd. ក្នុងតម្លៃខ្ពស់ពីម្ចាស់ភាគហ៊ុន។

 
ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ត្រូវបានជ្រើសរើសជាក្រុមហ៊ុនទទួលបានពានរង្វាន់កម្មវិធី  ឧត្តមភាពពីគណៈកម្មការមូលបត្រកម្ពុជា

បើក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបយល់ព្រមលក់ទៅឲ្យក្រុមហ៊ុនបរទេសនោះ ម្ចាស់ភាគហ៊ុនកម្ពុជានឹងទទួលបានប្រាក់រាប់លានដុល្លារ ទទួលបានផលត្រលប់សងគុណនឹង១៥ទៅ២០ដងនៃប្រាក់វិនិយោគក្នុងអំឡុងពេល១២ឆ្នាំនេះ។ តែក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបសម្រេចចិត្តមិនលក់ក្នុងពេលនេះ ពីព្រោះក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបចង់រក្សា អភិវឌ្ឍប្រព័ន្ធអប់រំមួយនេះឲ្យនៅជារបស់ប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា រក្សាគុណតម្លៃស្នូលនៃកម្មវិធីអប់រំជាតិ ជាគម្រូនៃសាលារៀនឯកជនមួយចំនួនដែលចង់រៀនសូត្រពីគេ និងជាពិសេសសក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបចង់ឲ្យបុគ្គលិក គ្រូបង្រៀន និងអ្នកអាណាព្យាបាលរបស់គេទាំងអស់អាចក្លាយជាម្ចាស់ភាគហ៊ុនរបស់បណ្តាញក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុបសិន។

ដូច្នេះហើយបានជាក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ត្រូវបានគណៈកម្មការទីផ្សារមូលបត្រកម្ពុជា មើលឃើញពីគុណតម្លៃ និងការដឹកនាំដ៏ឆ្នើមរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដែលវិនិយោគលើវិស័យ អប់រំមួយនេះត្រូវបានជ្រើសរើសជាក្រុមហ៊ុនទទួលបានពានរង្វាន់កម្មវិធីឧត្តមភាពពីគណៈកម្មការ
មូលបត្រកម្ពុជា៕