អាមេរិកត្រៀមដកទ័ព ៥,០០០នាក់ចេញពីអាល្លឺម៉ង់ ក្រោយមានភាពរកាំរកូសជុំវិញបញ្ហាសង្គ្រាមនៅអុីរ៉ង់

ភាពតានតឹងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបបានឈានដល់ចំណុចរបត់ថ្មីមួយទៀតហើយ។ កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងនឹងដកកងទ័ពអាមេរិកចំនួន ៥,០០០ នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ដែលជាការឆ្លើយតបទៅនឹងការមិនចុះសម្រុងគ្នាជុំវិញបញ្ហាសង្គ្រាមនៅអុីរ៉ង់។

 
អាមេរិកត្រៀមដកទ័ព ៥,០០០នាក់ចេញពីអាល្លឺម៉ង់ ក្រោយមានភាពរកាំរកូសជុំវិញបញ្ហាសង្គ្រាមនៅអុីរ៉ង់

អាល្លឺម៉ង់បានបង្ហាញជំហរមិនគាំទ្រចំពោះការបង្កើនទម្ងន់សង្គ្រាមរបស់អាមេរិកទៅលើអ៊ីរ៉ង់ និងបានរិះគន់ការបិទខ្ទប់សេដ្ឋកិច្ចដែលប៉ះពាល់ដល់ស្ថិរភាពពិភពលោក។

លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តចំពោះអាល្លឺម៉ង់ ដែលមិនព្រមបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យបានគ្រប់គ្រាន់ និងមិនព្រមចូលរួមក្នុងប្រតិបត្តិការយោធាជាមួយអាមេរិកនៅតំបន់ឈូងសមុទ្រ។ លោកបានបញ្ជាក់ថា អាមេរិកមិនគួរចំណាយប្រាក់ការពារប្រទេសដែលមិនព្រមជួយខ្លួននោះទេ។

 ការដកទ័ពនេះត្រូវបានគេមើលឃើញថាជាការរង្គោះរង្គើដល់សម្ព័ន្ធភាពយោធា NATO។ កងទ័ពទាំង ៥,០០០ នាក់នេះ អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ ឬត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដែលវានឹងធ្វើឱ្យសមត្ថភាពការពារជាតិនៅអឺរ៉ុបខាងលិចមានភាពចុះខ្សោយ។

សូមជម្រាបថា រដ្ឋាភិបាលអាល្លឺម៉ង់បានសម្តែងការសោកស្តាយ និងព្រមានថា សកម្មភាពឯកតោភាគីរបស់អាមេរិក នឹងធ្វើឱ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកកាន់តែអាក្រក់ទៅៗ ខណៈដែលពិភពលោកកំពុងត្រូវការសាមគ្គីភាពដើម្បីដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា។



ប្រភព​​៖ Al Jazeera English