CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.02 ដុំសាច់សុដន់ និងការពិនិត្យរូបភាពវេជ្ជសាស្ត្រសម័យថ្មី
១. តើអ្វីជាដុំសាច់សុដន់ ហើយខុសគ្នានឹងដុំគីសយ៉ាងដូចម្ដេចដែរ ?
ដុំសាច់ក្នុងសុដន់គឺជាប្រភេទដុំមួយនៅខាងក្នុងគឹជាសាច់ ហើយដុំគីសនៅខាងក្នុងគឺជាទឹក បើធ្វើការពិនិត្យអេកូរ ដុំគីសគឺមានពណ៌ខ្មៅ ចំណែកដុំសាច់គឺមានពណ៌ប្រផេះគឹខុសគ្នាដាច់។
២. ការកើតដុំសាច់ក្នុងសុដន់តើអាចបង្ករជាជំងឺមហារីកដែរឬទេ ?
កាកើតដុំសាច់ក្នុងសុដន់គឺអាចបង្ករឲ្យមានជំងឺមហារីកបាន ហើយដុំសាច់គេចែកចេញជាពីរ ទី១គឹជាប្រភេទដុំសាច់ស្លូត ទី២គឹជាប្រភេទដុំសាច់កាច ហើយដុំសាច់ដែលស្លូតគឺមានតាមប្រភេទរបស់វាទៀត ដោយឡែកដុំសាច់កាចដែលមានរូបរាងមិនធម្មតាគឹមានទម្រង់មិនស្មើរសាច់គ្នា ហើយពណ៌ក៏មិនល្អដែរគឹពណ៌មិនស្មើសាច់ដូចគ្នា មានខ្មៅតិចមានសតិច ពេលខ្លះទៀតគឹអាចរីករាលដាលដល់កូនកណ្ដុលនៅក្លៀកទៀតផង។
៣. តើគួរធ្វើដូចម្ដេចទើបអាចដឹងថាមានដុំសាច់ក្នុងសុដន់?
ដើម្បីដឹង ដំបូងស្ត្រីអាចធ្វើការពិនិត្យដោយខ្លួនឯងបាន ទី១ គឺពិនិត្យទៅលើទម្រង់សុដន់ទាំងពណ៌ទាំងទម្រង់ក្បាលសុដន់ពេលខ្លះអាចមិនស្មើរគ្នាទាញកន្ត្រាក់ធ្វើឲ្យខុសទ្រង់ទ្រាយ ក៏ជាសញ្ញាមួយគួរឲ្យសង្ស័យដែរ។ ទី២ គឺទៅរកគ្រូពេទ្យដែលមានជំនាញដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ផងដែរ៕
Join telegram: https://t.me/cngtvcambodia
សូមតាមដានទស្សនាវីដេអូដូចខាងក្រោម៖