CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.66 ប្រធានបទ៖ ជំងឺជ្រាំងអណ្តាត
ជំងឺជ្រាំងអណ្តាត គឺជាជំងឺមួយដែលបណ្តាលពីពពួកផ្សិត ឬពពួកបាក់តេរីមួយចំនួនដែលធ្វើអោយប៉ះពាល់ទៅលើបញ្ហាក្នុងមាត់។ ភាគច្រើនតែងតែកើតទៅលើកុមារដែលធ្វើអោយក្មេងមានដុំពកនៅលើអណ្តាត អាចមានពណ៌ ស ឬពណ៌លឿងផងដែរ។
មូលហេតុដែលបណ្តាលឲ្យកើតមានជំងឺជ្រាំងអណ្តាតដោយសារកត្តាមួយចំនួនដូចជា ការទទួលទានថ្នាំផ្សះច្រើនបង្កអោយមានពពួកផ្សិតនៅក្នុងមាត់ និងកត្តាកុមារខ្វះវីតាមីន B វីតាមីន C ថ្នាំគ្រាប់ជាតិដែក ក៏អាចធ្វើអោយមានបញ្ហាជ្រាំងអណ្តាតផងដែរ។ ម្យ៉ាងទៀតអាចបណ្តាលមកពីកាលបំបៅដោះ ដោយសារការខ្វះអនាម័យ និងក្មេងឧស្សាបៀបដៃ ។
ជាទូទៅជំងឺជ្រាំងអណ្តាត អាចសង្កេតបានដោយផ្ទាល់ដោយពិនិត្យទៅលើស្ថានភាពរបស់កុមារ នូវដុំពក សៗ ដែលមាននៅលើអណ្តាត ខ្លះទៀតអាចមានអាការៈឈឺនៅក្នុងមាត់ និងមិនចង់បៅដោះជាដើម ។
ដើម្បីបង្ការកុំឲ្យកើតជំងឺជ្រាំងអណ្តាត សូមព្យាយាមថែរក្សាអនាម័យអោយបានស្អាត ជាពិសេសសំអាតរបស់ប្រើប្រាស់របស់ក្មេងតូចៗ មុននឹងចាប់ឬកាន់សូមលាងដៃអោយបានស្អាតជាមុនសិន ជៀសការឆ្លងមេរោគផ្សេងៗ៕
សូមទស្សនាវីដេអូខាងក្រោម៖