[វីដេអូ] Ep.10 ប្រធានបទ៖ ជំងឺសិរមាន់
ជំងឺសិរមាន់ គឺជាជំងឺដែលស្ថិតនៅក្នុងចង្កោមនៃប្រដាប់បន្តពូជដែលមេរោគបង្កឡើងរបស់វានោះគឺHPV។
ការចេញជាសញ្ញា
យើងអាចធ្វើការសង្កេតមើលវាបានដោយឯកឯងនៅពេលដែលវាចាប់ផ្ដើមចេញជាដុំពណ៌ត្នោតតូចៗ។ ចំពោះស្ត្រីវាអាចនៅនៅស្លាបមេអំបៅនៃរន្ធយោនី។ ចំពោះបុរសវិញអាចកើតមានឡើងនៅជុំវិញក្បាលលិង្គរបស់គាត់។ ពេលខ្លះអាចកើតមាននៅលើពងស្វាសទាំងសងខាងរបស់គាត់ដូចគ្នា។ វាក៏ចេញសញ្ញារមាស់នៅកន្លែងដែលវាដុះផងដែរ។
កត្តាឆ្លង
ជំងឺសិរមាន់គឺឆ្លងតាមរយៈការប៉ះពាល់រវាងស្បែកនឹងស្បែកក្នុងអំឡុងពេលរួមភេទ។ ប៉ុន្តែប្រសិនបើមិនមានការប៉ះពាល់ត្រង់កន្លែងមានរោគទេនោះទេ។ ការឆ្លងនៃជំងឺសិរមាន់ គឺកើតឡើងដោយសារតែការឆ្លងពីម្ដាយទៅកូន ដែលនៅពេលម្ដាយមានមេរោគនេះគឺអាចចម្លងទៅកូន
គុណវិបត្តិ
ជំងឺសិរមាន់ គឺមិនអាចព្យាបាលជាវិញដោយឯកឯងបាននោះទេ។ ស្ត្រីអាចជួបនឹងផលវិបាកក្នុងកាលម្រាលកូនព្រោះនៅពេលដែលរន្ធយោនីរបស់គាត់មានជំងឺសិរមាន់នោះ។ មួយវិញទៀតស្រីដែលមានជំងឺសិរមាន់ គឺគាត់មិនអាចបង្កកំណើតងាយស្រួលដូចអ្នកដទៃនោះទេដែលការបង្កកំណើតរបស់ទារកអាចមិនមានលលាដ៍ក្បាល ឬពិការភាពភ្នែកណាមួយ។
វិធីព្យាបាល
យើងគួរធ្វើការពិភាក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់។ យើងអាចធ្វើការព្យាបាលដែលប្រើថ្នាំគ្រាប់ ឬការប្រើកាំបិតកាត់ដោយកាំបិតអេឡិចត្រូនិច។