CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 25 ជំងឺមហារីកក្រពេញអូវែ

១ តើអ្វីទៅជាជំងឺមហារីកក្រពេញអូវែ?
ជំងឺមហារីកក្រពេញអូវែ គឺផ្តោតទៅលើការលូតលាស់ខុសប្រក្រតី ឬមានដុំជាកោសិកាសាច់។ មកទល់ពេលនេះនៅតែមិនទាន់មានការសិក្សាស្រាវជ្រាវមួយណាដឹងថាជំងឺមហារីកក្រពេញអូវែបណ្តាលមកពីអ្វីឬមូលហេតុអ្វីនោះទេ? ប៉ុន្តែមានកត្តាខ្លះ អាចសង្កេតឃើញតាមរយៈបទពិសោន៍របស់ក្រុមគ្រូពេទ្យ គឹឃើញថាមានកត្តាប្រឈមអាស្រ័យទៅលើកត្តាអាយុ ស្រ្តីចាប់ពីអាយុពី ៥០-៦០ឆ្នាំភាគច្រើនកើតមាននៅជំងឺមហារីកក្រពេញអូវែ។
២ តើរោគសញ្ញារបស់ជំងឺមហារីកក្រពេញអូវែមានដូចម្តេចខ្លះ?
រោគសញ្ញានៅដំណាក់កាលដំបូងគឺ៖
- ហើមពោះឬឈឺពេញពោះឈឺញឹកញាប់
- ចំពោះបងប្អូនដែលមានគ្រួសារនៅពេលដែលគាត់រួមភេទមានការឈឺចាប់ខ្លាំង
- នោមញឹក ឬ ទល់លាមក
- រដូវមកមិនទៀងទាត់ជាដើម។
៣ តើនៅពេលដែលកើតជំងឺនេះហើយមានផលវិបាកអ្វីខ្លះ?
ផលវិបាករួមមាន៖
- មានការឈឺចាប់
- បាត់បង់សម្រស់រូបរាងកាយ
- វិបត្តិសេដ្ឋកិច្ជ
- មានការរើសអើងពីមជ្ឈដ្ឋានខាងក្រៅ
- មានក្លិនផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖