CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.67 ប្រធានបទ៖ បញ្ហាសុខភាពកុមារដោយសារកង្វះអនាម័យ
កុមារភាគច្រើនដែលតែងតែឈឺគឹដោយសារការកង្វះថែទាំអនាម័យសុខភាព។ ប្រសិនបើអាណាព្យាបាលខ្វះការយល់ដឹងអំពីថែទាំបញ្ហាសុខភាពរបស់កូនៗទើបបណ្តាលអោយក្មេងៗមួយចំនួនកង្វះអនាម័យទើបងាយប្រឈមនឹងការឈឺច្រើន។
បញ្ហាដែលនាំអោយកង្វះអនាម័យជាទូទៅមានដូចជា៖
- ការបំបៅដោះ ទាក់ទងការប៉ះពាល់ឬជ្រុះឧបករណ៍ប្រឡាក់ ឬមានមេរោគដោយមិនបាច់ជូនសំអាត
- ការញុំាចំណីអាហារ ការបៀម ឬអាហារដែលចំអិនមិនបានឆ្អិនល្អ មានសត្វទុំ និងអាហារហួសកាលបរិច្ឆេទ
- បញ្ហាបរិយាកាស ការរស់នៅមិនស្អាត កន្លែងរស់មានមេរោគ
- និងបញ្ហាផ្សេងៗដែលប្រឈមនឹងកើតលើកុមារ
ដូច្នេះសូមអាណាព្យាបាលទាំងអស់ សូមព្យាយាមរក្សាអនាម័យនិងយកចិត្តទុក្ខដាក់ចំពោះកូនៗតូចៗ ព្រោះអនាម័យជួយឲ្យកូនលោកអ្នកមានសុខភាពល្អ ជៀសវាងកើតជំងឺផ្សេងៗ ដូចនេះសូមប្រកាន់នៅការរស់នៅស្អាត ការហូបស្អាត និងការផឹកស្អាតផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖