SkinTalk Ep.37 ប្រធានបទ៖ មុខជាំ ( Melasma )

មុខជាំ គឺជាការកើតឡើងនៅស្នាមជាំបែបផ្ទាំងៗនៅលើផ្ទៃមុខ។ ប៉ុន្តែបើនិយាយពាក្យបច្ចេកទេស ការកើតឡើងនៅមុខជាំ គឺកើតឡើងដោយសារកោសិកាឈ្មោះ Melasma វាបញ្ចេញស្នាមខ្មៅខុសពីធម្មតានៅលើផ្ទៃមុខ។

 
SkinTalk Ep.37 ប្រធានបទ៖ មុខជាំ ( Melasma )

ជាំភាគច្រើនកើតនៅលើថ្ពាល់សងខាង លើមាត់ បើសិនជាធ្ងន់ធ្ងរអាចកើតនៅលើសៀតផ្កាផងដែរ។ លក្ខណៈបែបនេះអាចសម្គាស់បានថាជាលក្ខណៈមុខជាំ។ មុខជាំបែកចែកជា ៣កម្រិតគឺ កម្រិតស្រាល កម្រិតមធ្យម និងកម្រិតធ្ងន់។

កម្រិតស្រាល៖ ជាំជាលក្ខណៈផ្ទាំងៗដែលមានពណ៌បែបស្រាលៗ ។

កម្រិតមធ្យម៖ ជាំបែបផ្ទាំងៗពណ៌ត្នោតរាងដិតៗ

កម្រិតធ្ងន់៖ ជាំអាចទៅជាមានពណ៌ខ្មៅតែម្ដង។

កត្តាជាច្រើនដែលបណ្តាលអោយកើតជំងឺមុខជាំ គឺ

  • កើតឡើងដោយសារកម្តៅថ្ងៃ
  • ការប្រើប្រាស់ថ្នាំពន្យារកំណើត
  • អ័រម៉ូនប្រែប្រួល
  • ស្រ្តីដែលកំពុងមានផ្ទៃពោះ ឬស្ត្រីដែលទើបរលូតកូនហើយ

ចំពោះការព្យាបាលមុខជាំ ត្រូវការពេលវេលា ការអត់ធ្មត់ និងការគោរពតាម វេជ្ជបញ្ជារបស់គ្រួពេទ្យ​ ជាពិសេសការប្រើប្រាស់ផលិតផលផ្សេងៗ សូមមានការប្រុងប្រយ័ត្ន និងជ្រើសរើសផលិតផលដែលត្រឹមត្រូវសំរាប់ប្រភេទស្បែកមុខរបស់អ្នក៕

សូមទស្សនាវីដេអូខាងក្រោម៖