SkinTalk Ep.27 ប្រធានបទ៖ ស្នាមអាចម៍រុយនៅលើផ្ទៃមុខ
ស្នាមអាចម៍រុយនៅលើផ្ទៃមុខ កើតឡើងដោយសារតែមុខត្រូវប្រឈមនឹងកម្តៅថ្ងៃខ្លាំងទើបបណ្តាលអោយមាស្នាមអាចម៍រុយនៅលើផ្ទៃមុខ។ អាចម៍រុយជាចំណុចតូចៗដែលមានទំហំប្រហែល ២ ម.ម ពណ៌ខ្មៅពណ៌ត្នោត ឬពណ៌ផ្សេងៗទៀតដែលមានផ្ទៃរាបស្មើស្ថិតនៅលើស្បែក។ ចំណុចតូចៗពណ៌ខ្មៅនេះអាចកើតមាននៅពាសពេញដងខ្លួន ហើយជាពិសេសនៅលើផ្ទៃមុខ។
ស្នាមអាចម៍រុយបង្កឡើងដោយកត្តាតំណពូជ ប៉ុន្តែមានភាគរយតិច។ អាចម៍រុយកើតឡើងចម្បងដោយ សារការត្រូវកម្តៅថ្ងៃខ្លាំង ហើយអាចម៍រុយមិនបង្កទៅជាជំងឺមហារីកនោះទេ។
ជាការពិតអាចម៍រុយកើតឡើងបានគ្រប់ទីកន្លែងទាំងអស់ ប៉ុន្តែកើតនៅលើផ្ទៃមុខច្រើនជាងគេពីព្រោះផ្ទៃមុខប្រឈមនឹងការឡើងកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ។ ដូច្នេះដើម្បីកាត់បន្ថយការឡើងអាចម៍រុយនៅលើ មុខអ្នកគួរលាបឡេការពារកម្តៅថ្ងៃផ្តោតទៅលើ PA+++ លាប២ទៅ៣ដងជារៀងរាល់ថ្ងៃមុនចេញទៅក្រៅ។ការប្រើផលិតផលម្សៅផាត់បិតបាំងមុខមិនអាចជួយទប់ស្កាត់កុំឲ្យកើតមុននោះទេ។
សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយនិងបំបាត់ស្នាមអាចម៍រុយលើស្បែក អ្នកគួរគម្បីធ្វើការសំអាតស្បែកខ្លួនឬមុខ អោយបានស្អាតជាប្រចាំ ហើយគួរតែប្រើផលិតផលលាងមុខដែលត្រូវសំរាប់ស្បែកមុខ កុំទិញតាមគ្នា និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញ៕
សូមទស្សនាវីដេអូខាងក្រោម៖