SkinTalk Ep.12 ប្រធានបទ៖ ស្បែកមុខក្រហមឡើងសរសៃ
ស្បែកមុខក្រហមឡើងសរសៃ ជាទំរង់ជម្ងឺមុនរ៉ាំរ៉ៃ ដែលក្រពេញខ្លាញ់និងរោម កើតមានព្រមជាមួយនឹងសរសៃឈាមរីកតូចឆ្មារ ធ្វើឲ្យក្តៅ ដែលនាំឱ្យមានការឡើងសរសៃក្រហមស្មាៗនៅលើ មុខ ច្រមុះ និងថ្ងាសជាដើម។

ជំងឺមុខក្រហមបណ្តាលមកពីកត្តាច្រើនយ៉ាងដូចជា កត្តាតំណពូជ បរិស្ថាន ការញ៉ាំ ភេសជ្ជៈ ក្តៅ ឬហឹរ ត្រូវពន្លឺថ្ងៃញឹកញាប់ ការប្រើគ្រឿងសម្អាងម្ស៉ៅលាយគ្នា ដែលមានជាតិគ័រទីកូអ៊ីត ឬស្តេរ៉យរយៈពេលយូរ។
សូមជម្រាបថា ជំងឺនេះកើតមានទាំងប្រុសទាំងស្រី ដូចនេះដើម្បីចៀសវាងការកើតជំងឺស្បែកមុខក្រហមឡើងសរសៃ ត្រូវកម្តៅថ្ងៃត្រូវលាបក្រែមការពារកម្តៅថ្ងៃមុនចេញទៅក្រៅ មិនត្រូវប្រើថ្នាំឬម្ស៉ៅលាបមុខដែលមានជាតិគ័រទីកូអ៊ីតឬស្តេរ៉យ ត្រូវលាងសំអាតដៃ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗមុនប៉ះមុខ៕
សូមទស្សនាវីដេអូខាងក្រោម៖