SkinTalk Ep.10 ប្រធានបទ៖ ការជម្រុះរោមនៅលើដងខ្លួន
ការមានរោមនៅលើរាងកាយចាត់ទុកថាជារឿងធម្មតា តែក៏មានមនុស្សជាច្រើនមានអារម្មណ៍ថារោមទាំងនោះធ្វើឲ្យបាត់បង់ភាពជឿជាក់ និងមិនចូលចិត្តចំពោះរាងកាយដែលមានរោមច្រើន។
មានវិធីសាស្រ្តជាច្រើនដែលតែងតែធ្វើមានដូចជា៖ ការប្រើគ្រីមជម្រុះរោម ការកោររោម ការដករោម បាញ់ឡេសឺរជម្រុះរោម ការបករោម ដែលវិធីទាំងនេះសុទ្ធសឹងជាវិធីដែលងាយស្រួល ប៉ុន្តែក៏មានផលប៉ះពាល់មិនតិចទេ ដូចជា ធ្វើអោយមានមុខរបួស ស្បែករោល ឬរោមចាក់ចូលទៅក្នុងសាច់ ធ្វើឲ្យស្បែកមិនរលោង។
ការដករោមទាំងឫស ផ្ដល់នូវការឈឺចាប់ ហើយថែមទាំងមានបញ្ហាដល់ស្បែកដូចជា៖ រលាកគល់រោម រោមដុះខុស ដុំពក និងស្នាមជាដើម។ ដូច្នេះ វិធីនេះមិនមែនជាជម្រើសល្អនោះទេ។
ដើម្បីជៀសវាងការប្រើវិធីកំចាត់រោមដូចបានរៀបរាប់ខាងលើមានតែវិធីសាស្រ្តការប្រើឡាស៊ែរជម្រុះរោម ដែលជាវិធីកំចាត់រោមបានជារៀងរហូតហើយមានសុវត្ថិភាព ហើយទទួលបានលទ្ធផលល្អបំផុត។
ក្រៅពីនេះ ការធ្វើឡាស៊ែរជម្រុះរោមអាចជួយជួសជុលបញ្ហាររោមចាក់ចូលក្នុងសាច់ ឬស្បែកមិនរលោងដោយសារការកោរ ឬ ការដក ដោយធ្វើអោយស្បែកត្រឡប់មករលោងគ្មានរោម ជួយបន្ថែមភាពជឿជាក់ត្រឡប់មកម្ដងទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖