SkinTalk Ep.33 ប្រធានបទ៖ការព្យាបាលសក់ដោយប្រើ Light Therapy

Light therapy គឺជាការដាក់ពន្លឺនៅលើសក់ក្បាល បញ្ឃប់ជ្រុះ នឹងបណ្ដុះសក់ ឬអាចហៅយ៉ាងទៀតថា Low-Level Light therapy (LLLT) ។

 
SkinTalk Ep.33 ប្រធានបទ៖ការព្យាបាលសក់ដោយប្រើ Light Therapy

Low-Level Light therapy មានតែមួយប្រភេទទេ ប៉ុន្ដែម៉ាស៊ីនរបស់វាញែកចេញធំឬតូចតាមការព្យាបាលនីមួយៗ។

ការប្រើប្រាស់ Light therapy គឺល្អដល់សុខភាពស្បែកក្បាល ប៉ុន្ដែមុននឹងប្រើយើងត្រូវដឹងពីកំរិតសក់ដែលជ្រុះ ប្រភេទស្បែកក្បាល ព្រោះមនុស្សម្នាក់ៗមិនប្រាកដថាត្រូវប្រើប្រាស់ Light therapy ជាជម្រើសទីមួយនោះទេ។
អ្នកជំងឺដែលអាចប្រើប្រាស់
Light therapy បានមានដូចជា

  • ស្រ្តីមានផ្ទៃពោះដំបូងៗដែលមានអាការះជ្រុះសក់ខ្លាំង
  • ស្រ្តីត្រូវបំបៅកូនដោយទឹកដោះ ព្រោះគាត់មិនអាចប្រើប្រាស់ថ្នាំបាននោះទេដើម្បីព្យាបាលសក់
  • អ្នកដែលរលាកស្បែកក្បាលកំរិតធ្ងន់ធ្ងរ ស្បែកក្បាលឡើងក្រហម
  • អ្នកកើតជំងឺមហារីកដែលត្រូវព្យាបាលដោយសារធាតុគីមី ធ្វើអោយជ្រុះសក់ខ្លាំង
  • អ្នកមានជំងឺលើសឈាម
  • អ្នកមានជំងឺទឹកនោមផ្អែម
  • អ្នកមានជំងឺក្រិនថ្លើម
  • អ្នកដែលមានការជ្រុះសក់កំរិតទី៣ឡើង ហើយត្រូវមើលបន្ថែមទៀតថាគាត់នៅមានកូនសក់ សក់មានសុខភាពល្អ មិនស្ងួតនឹងមិនមានប្រេងខ្លាំង

ដើម្បីដឹងមុនប្រើប្រាស់ Light therapy ដើម្បីឲ្យទទួលបានលទ្ធផលខ្លាំង គ្រូពេទ្យត្រូវព្យាបាលស្បែកក្បាលជាមុនសិនកុំអោយមានការស្ងួតខ្លាំង មានប្រេង ឬសក់រឹង នោះការប្រើប្រាស់ Light therapy មិនទទួលបានផលទេ។

បច្ចុប្បន្ន Light therapy នៅក្នុងទីផ្សារមានច្រើនប្រភេទមានដូចជា ពន្លឺពណ៏ខៀវ លឿង នឹងផ្សេងៗទៀត ប៉ុន្ដែពណ៏ដែលមានគុណភាពល្អជាងគេគឺ ពណ៏ក្រហម។

ការការពារបន្ទាប់ពីប្រើប្រាស់ Light therapy

ដើម្បីព្យាបាលសក់បន្ទាប់ពីការប្រើប្រាស់ Light therapy រួចគឺអ្នកត្រូវមកតាមការណាត់ជួបការណែនាំអោយគ្រប់ចំនួនរបស់វេជ្ជបណ្ឌិត ហាមការអ៊ុតសក់ អ៊ុតសេរ៉ូម លាបពណ៏សក់ ឬដូរផលិតផលប្រើប្រាស់ភ្លាមៗ៕

សូមទស្សនាវីដេអូខាងក្រោម៖