SkinTalk Ep.4 ប្រធានបទ៖ ជំងឺឫស

ឫសលេចឡើងក្នុងទម្រង់ជាដំបៅសើរស្បែកដែលបណ្តាលមកពីការឆ្លងវីរ៉ុសម្យ៉ាងឈ្មោះថា"Human Papillomavirus" (HPV) ។ វីរ៉ុសនេះបានចម្លងចូលតាមស្បែកនិងសំងំយ៉ាងយូររាប់ខែមុនលេច ធ្លាយ ជាដំបៅឫសឡើង។

 
SkinTalk Ep.4 ប្រធានបទ៖ ជំងឺឫស

ការវិវឌ្ឍន៍របស់ឫសគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ដល់សុខភាពមនុស្សទេ។ ថ្វីត្បិតតែឫសបង្កឡើង ដោយ វីរ៉ុស"Human Papillomavirus" HPV មែន។​ ប៉ុន្តែវីរ៉ុសនេះមិនមែនជាភ្នាក់ងារបង្កឱ្យមានជំងឺ មហារីកស្បែកឡើយ។  ឫសភាគច្រើននឹងត្រូវជាដោយខ្លួនឯងទៅវិញនៅរវាងពីរបីខែក្រោយ ប៉ុន្តែឬ សខ្លះរឹងក្បាលអាចនៅទល់រាប់ឆ្នាំក៏មាន។ ប្រការគួរឱ្យកត់សម្គាល់មួយទៀតគឺ ឫសជាជំងឺឆាប់ជាបាត់ ទៅ ហើយរំលងបានបន្តិចក៏កើតជាថ្មីទៀតជាញឹកញយ។

ឫសជាជំងឺសើរស្បែកស្រាលបំផុតត្រូវការ​ ការប្រយ័ត្នប្រយែងបន្តិចក៏អាចទប់ស្កាត់ការចម្លងបានយ៉ាង ងាយហើយការព្យាបាលទៀតសោតក៏មិនពិបាក។ គេអាចរកថ្នាំព្យាបាលបានដោយសេរីនៅតាមឱសថស្ថាន ឬក្បួនចាស់បូរាណក៏បានតែ សូមប្រយ័ត្នតែម្យ៉ាង គឺកុំឱ្យប៉ះពាល់រលាកដល់ស្បែកជុំវិញ។កុំ សាកល្បងចៀរ​ ​អារ ឫស ឬ ផ្តាច់ឫស ដោយកំរោល  អាចមាន ករណីឫសធ្ងន់ធ្ងរដល់ថ្នាក់រកពេទ្យជួយ និង ធ្វើការវះកាត់យកចេញតែជាប្រការកម្របំផុត ៕

សូមទស្សនាវីដេអូខាងក្រោម៖