SkinTalk Ep.19 ប្រធានបទ៖ បញ្ហាមុខជ្រួញ

មនុស្សជាច្រើនតែងតែជួបបញ្ហាស្បែកមុខជ្រួញ ហើយស្បែកមុខជ្រួញអាចសង្កេតមើលឃើញនឹងភ្នែកតែម្ដង មានន័យថាស្បែកមុខមានភ្លី មានផ្នត់នៅពេលសើច ដោយសារការកខ្វះសារធាតុចិញ្ចឹមក្រោមស្បែក។

 
SkinTalk Ep.19 ប្រធានបទ៖ បញ្ហាមុខជ្រួញ

កត្តាដែលបណ្តាលឲ្យមានមុខជ្រួញ គឺអាចកើតឡើងដោយសារច្រើនកត្តាមានដូចជា៖

  • ការខ្វះជាតិទឹក
  • ត្រូវពន្លឺថ្ងៃច្រើន
  • កត្តាវ័យ
  • កត្តាកំណើតអ័រម៉ូន
  • កត្តាចំណីអាហារ

ស្បែកដែលងាយប្រឈមនឹងភាពជ្រួញខ្លាំងបំផុតគឺស្បែកមុខស្ងួត ដោយសារនៅពេលស្បែកមុខស្ងួត បាត់បង់សារធាតុចិញ្ចឹមក្រោមស្បែកច្រើន ងាយប្រឈមភាពជ្រួញខ្លាំងបំផុត។ ដូច្នេះហើយចំពោះអ្នកដែលមានស្បែកមុខស្ងួតសូមថែទាំឲ្យបានល្អតាមរយៈការប្រើប្រាស់ផលិតផលដែលត្រូវនឹងស្បែកហើយមានសំណើម និងញុំាទឹកឲ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងកុំឲ្យមានភាពចាស់ជ្រួញ។

ចំពោះការព្យាបាលស្បែកមុខជ្រួញ មានវិធីសាស្ត្រព្យាបាលគឺ​​ព្យាបាលទៅតាមប្រភេទជ្រួញគួបផ្សំនឹងការប្រើប្រាស់ផលិតផលដើម្បីជួយបំបនលើស្បេកមុខ។

ជាចុងក្រោយសូមណែនាំជូនប្រជាជនទាំងអស់ ទាំងស្រីទាំងប្រុសដែលមានបញ្ហាស្បែកមុខជ្រួញសូមព្យាយាមញុំាទឹកអោយបានច្រើន ញុំាបន្លែ ផ្លែឈើឲ្យបានច្រើន គេងឲ្យបានស្កប់ស្កល់ ហាត់ប្រាណឲ្យ បានទៀងទាត់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖