បរិបទកូវីដ១៩រយៈពេល២ឆ្នាំនេះ បានជម្រុញការអភិវឌ្ឍបច្ចេកវិទ្យាអប់រំយ៉ាងលឿន ហើយការសិក្សាតាមប្រព័ន្ធអប់រំបែបឌីជីថលមិនមែនតែអំឡុងវិបត្តិកូវីដប៉ុណ្ណោះទេ...

សិស្សនៅបន្តសិក្សារហូតដល់កម្រិតសាកលវិទ្យាល័យ និងពេញមួយជីវិត។ ដោយទទួលបានការណែនាំពីឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្តាញសាលារៀនរបស់យើងខ្ញុំបាននិងកំពុងបន្តបំប៉ន និងកសាងសមត្ថភាពបន្ថែមទៀតលើបច្ចេកវិទ្យាអប់រំដល់បុគ្គលិកសិក្សា ដើម្បីមានសមត្ថភាពពេញលេញក្នុងការអនុវត្តវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះឲ្យទទួលបានជោគជ័យ”។ នេះជាការលើកឡើងរបស់ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្បូខេសិន គ្រុប ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី២ ឆ្នាំសិក្សា២០២២ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

 
បរិបទកូវីដ១៩រយៈពេល២ឆ្នាំនេះ បានជម្រុញការអភិវឌ្ឍបច្ចេកវិទ្យាអប់រំយ៉ាងលឿន ហើយការសិក្សាតាមប្រព័ន្ធអប់រំបែបឌីជីថលមិនមែនតែអំឡុងវិបត្តិកូវីដប៉ុណ្ណោះទេ...

លោកឧកញ៉ា ប៉ិច បូឡែន បានថ្លែងបន្តទៀតថា ថា  សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ គឺត្រូវការមូលធន ធនធានមនុស្សខ្លាំងណាស់ ហើយមូលធន ធនធានមនុស្សនេះ មិនអាចនៅតែតំបន់ប្រជុំជន ឬទីក្រុងភ្នំពេញនោះទេ។ ដូច្នេះយើងត្រូវបង្កើតមូលធន ធនធានមនុស្សដ៏ពូកែនេះ នៅគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសកម្ពុជា

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការ នៃក្រុមហ៊ុន វេសឡាញ អេឌ្បូខេសិន គ្រុប ខូអិលធីឌី បានឲ្យដឹងក្នុងពិធីបូកសរុបការងារប្រចាំឆមាសទី២ ឆ្នាំសិក្សា២០២១-២០២២ និងទិសដៅផែនការសកម្មភាពការងារសម្រាប់ឆមាសទី១ ឆ្នាំសិក្សា២០២២-២០២៣, នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះថា វេសឡាញ អេឌ្យូខេសិន គ្រុប មានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ព្រមទាំងមានការគាំទ្រពីម្ចាស់ភាគហ៊ុនទាំងអស់ ពិសេសទទួលបានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រកបការងាររបស់លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងដោយមានការគាំទ្រពីសំណាក់សិស្សានុសិស្សអ្នកអាណាព្យាបាលសិស្ស សាធារណៈជនទូទៅ ស្ថាប័នជាតិ-អន្តរជាតិនានាផង ជាលទ្ធផល មានការរីកចម្រើន និងការពង្រីកខ្លួនជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ មានសេវាកម្មចំណុះដូចខាងក្រោម គឺសេវាកម្មអប់រំ៖ សាលារៀនវ៉េសឡាញន៍ ចំនួន១០សាខា, សាលារៀនណត្សឡាញន៍ ចំនួន០១សាខា, វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ចំនួន០១សាខា, មជ្ឈមណ្ឌលភាសាចិនឆានឈីង ស្ថិតនៅគ្រប់សាខាសាលារៀន, សាលាអន្តរជាតិហ្វររ៉េសហៀល ចំនួន០១សាខា, សាលាអង់គ្លេសលីដឺលែន ចំនួន០១សាខា និងសាលារៀនសហគមន៍២១ ចំនួន០៣សាខា។

ទន្ទឹមគ្នានោះដែរ លោក តែ ឡាយ ជាប្រធាននាយកអប់រំ នៃក្រុមហ៊ុន វេសឡាញ អេឌ្បូខេសិន គ្រុប បានលើកឡើងថា ដើម្បីគាំទ្រដល់ការបង្រៀន និងប្រតិបត្តិការទូទៅ យើងមានបុគ្គលិកសរុបចំនួន១១៦២នាក់ ជាពិសេសក្នុងកាលៈទេសៈCovid-19 យើងបានអភិវឌ្ឍកម្មវិធីសិក្សាគ្រប់កម្រិត ព្រមទាំងឆ្លើយតបទៅនឹងការរីកចម្រើន ការអភិវឌ្ឍរបស់ក្រុមហ៊ុន ក៏ដូចជាពិភពលោក និងតម្រូវការរបស់សិស្សានុសិស្ស ការបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ គុណភាព ប្រសិទ្ធភាព។ ជាការពិតណាស់ ដើម្បីទទួលបាននូវលទ្ធផលល្អ គុណភាពអប់រំខ្ពស់ លុះត្រាតែមានការចូលរួមជាវិជ្ជមានពីបុគ្គលិកគ្រប់ផ្នែក ចាប់តាំងពីបុគ្គលិកប្រតិបត្តិការ លោកគ្រូ-អ្នកគ្រូ រួមទាំងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លើសពីនេះទៅទៀត ការរីកចម្រើនរបស់គ្រួសារមួយ ក្រុមហ៊ុនមួយ ឬប្រទេសមួយ គឺអាស្រ័យលើកត្តាមានធនធានមនុស្សល្អ ដែលមានចំណេះដឹង ជំនាញ សមត្ថភាព និងជាពិសេសគឺមានបុគ្គលិកលក្ខណៈល្អ៕