បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” របស់កម្ពុជា បង្ហាញខ្លួននៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន
ការតាំងពិព័រណ៍បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” ចាប់បើកហើយនៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយរបស់ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។
ពិធីតាំងពិព័រណ៍ដ៏ពិសេសនេះ បានតាំងបង្ហាញពីបដិមាដ៏ធំអស្ចារ្យ នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាកម្ចីពីសារមន្ទីរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ពិធីបើកពិព័រណ៍នេះ មានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ផងដែរ។
ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា៖ «ប្រសិនបើលោកអ្នកមានវត្តមាននៅរដ្ឋធានីវ៉ាស៊ីងតោន មុនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ សូមកុំរំលងឱកាសដ៏កម្រនេះ ដែលជាការបញ្ជាក់ពីភាពជាដៃគូរាប់ទសវត្សរ៍ រវាងប្រទេសយើងទាំងពីរ»។ ដោយ៖ AKP







ប្រភព៖ ក្រសួងព័ត៌មាន






































