បណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិកគ្រោងនឹងបើកឡើងវិញ ខណៈរដ្ឋកាលីហ្វ័រញ៉ានៅរក្សាជំហបិទដដែល

បណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិក ទាំងរដ្ឋប៉ែកខាងត្បូង និងរដ្ឋកណ្តាលប៉ែកខាងលិច បានបង្ហាញសញ្ញាអំពីការត្រៀមខ្លួន ដើម្បីបើកសេដ្ឋកិច្ចឡើងវិញ ដោយសង្ឃឹមថាការឆ្លងរាលដាលនៃជំងឺកូរ៉ូណាដ៏ធ្ងន់ធ្ងរនេះនឹងរលត់បាត់ទៅវិញ ប៉ុន្តែអភិបាលរដ្ឋកាលីហ្វ័រញ៉ានៅតែប្រកាន់ជំហររក្សាបទបញ្ជាឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងបិទដំណើរការអាជីវកម្មដដែល។ នេះបើយោតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

 
បណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិកគ្រោងនឹងបើកឡើងវិញ ខណៈរដ្ឋកាលីហ្វ័រញ៉ានៅរក្សាជំហបិទដដែល
បណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិកគ្រោងនឹងបើកឡើងវិញ ខណៈរដ្ឋកាលីហ្វ័រញ៉ានៅរក្សាជំហបិទដដែល

 

អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានថ្លែងទៅកាន់ប្រជាជននៅរដ្ឋរបស់លោកដែលមានអ្នកឆ្លងកូវីដ១៩ដ៏ច្រើនលើសលុបថា "ខ្ញុំសង្ឃឹមថានឹងមានពេលវេលាជាក់លាក់ណាមួយដែលអាចនឹងបើករដ្ឋឲ្យត្រលប់មករកសភាពប្រក្រតីឡើងវិញ"។

មន្ត្រីសុខាភិបាលនៅតំបន់ Santa Clara County រដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា វីរុសនេះហាក់ដូចជាបានរាលដាលនៅទីនេះកាលពីខែមករាមកម្ល៉េះ ហើយករណីស្លាប់កាលនោះទំនងជាត្រូវបានគេយល់ច្រឡំថាជាករណីស្លាប់ដោយសារជំងឺផ្តាសាយ។

សូមបញ្ជាប់ផងដែរថា គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ៤៧,៦៨១ ករណីហើយ ខណៈមានអ្នកឆ្លងប្រមាណ ៨៤៩,០៩២នាក់ ដែលធ្វើឲ្យសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលឆ្លងច្រើនបំផុតទូទាំងពិភពលោក៕

 

 

ប្រភព៖ Reuters ដោយ៖ជា បញ្ញា