សូមប្រុងប្រយ័ត្នអំពីសារបោកប្រាស់លើការវិនិយោគលើ Bitcoin តាម Telegram

 
សូមប្រុងប្រយ័ត្នអំពីសារបោកប្រាស់លើការវិនិយោគលើ Bitcoin តាម Telegram
សូមប្រុងប្រយ័ត្នអំពីសារបោកប្រាស់លើការវិនិយោគលើ Bitcoin តាម Telegram

 

១. ព័ត៌មានទូទៅ

ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)​ បាន​កត់សម្គាល់​ឃើញថា​នា​ពេល​ថ្មី​ៗនេះ​មានការ​កើនឡើង​យ៉ាងច្រើននៃសារបោកប្រាស់លើការវិនិយោគលើ Bitcoin តាមរយៈបណ្តាញ Telegram នៅកម្ពុជា។ សូមបន្តអានសេចក្តីណែនាំនេះ ដើម្បីស្វែងយល់ពីហានិភ័យ និងការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះនៃការឆបោកដែលមានភាពលេចធ្លោនៅតាមរយៈបណ្តាញ Telegram។

២. អំពី Bitcoin

Bitcoin គឺជា​រូបិយប័ណ្ណ​ប្រភេទ​ថ្មីមួយ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​ជន​មិន​ស្គាល់​មុខ​ម្នាក់​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ថា Satoshi Nakamoto។ ​រូបិយប័ណ្ណ​មួយ​នេះ​ចរាចរ​នៅ​ឆ្នាំ​២០០៩ វា​ជា​​រូបិយវត្ថុ​​ដែល​អរូបិយ ហើយ​ដែល​មិនមែន​ចេញ​ដោយ​ធនាគារ​កណ្តាល​នៃ​ប្រទេសណាមួយ ប៉ុន្តែ​អាច​ត្រូវ​គេ​យក​ទៅ​​​ប្រើ​ជា​មធ្យោបាយ​ដោះដូរ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​រូបិយវត្ថុ​ធម្មតា​ដែរ Bitcoin ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ទិញ​អីវ៉ាន់​អនាមិក អាជីវកម្មមួយ​ចំនួន​​ប្រើប្រាស់ Bitcoin ដោយសារ​តែ​វា​មិន​តម្រូវ​ឲ្យ​មានការ​ចំណាយ​ប្រចាំ​ថ្ងៃ ដូច​កាត​ឥណទាន ហើយមនុស្ស​មួយ​ចំនួន​ទិញ Bitcoin ទុកជា​ការ​វិនិយោគ ដោយ​សង្ឃឹមថា ពួក​គេ​នឹង​បាន​ចំណេញ​នៅ​ថ្ងៃក្រោយ។

៣. សារបោកប្រាស់អំពីការវិនិយោគលើ BitCoin

អ្នកបោកប្រាស់នៅលើហ្វេសប៊ុកមាននិន្នាការធ្វើប្រតិបត្តិការតាមវិធីជាច្រើនខុសគ្នាៗប៉ុន្តែអ្នកអាចខាងក្រោមនេះជាអ្វីដែលត្រូវយកចិត្តទុកដាក់និងចៀសវាង៖
អ្ន​កបោកប្រាស់ (Scammer) បានប្រើប្រាស់បណ្តាញ Telegram ក្នុងការចែកចាយសារ ឬព័ត៌មានអំពីការវិនិយោគលើ BitCoin ដោយនឹងទទួលបានការចំណេញមកវិញខ្ពស់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ដែលនេះសុទ្ធសឹងតែជាការបោកប្រាស់ ពួកគេនឹងធ្វើការសន្យាថាអ្នកនឹងទទួលបានប្រាក់ចំណេញខ្ពស់ប្រសិនបើអ្នកផ្ញើប្រាក់ឱ្យពួកគេដើម្បីវិនិយោគជំនួសអ្នក។

ខាងក្រោមនេះគឺជាទម្រង់នៃសារដែលអ្នកអាចនឹងទទូលបាន៖

៤. សេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីឆ្នាំ២០១៤ ស្តីពីការមិនទទួលស្គាល់ ឧបករណ៍ BitCoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែល ជារូបិយប័ណ្ណ ឬជាឧបករណ៍ទូទាត់ស្របច្បាប់នៅប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសក៏បានលើកឡើងអំពីហានិភ័យ ដល់អ្នកប្រើប្រាស់ និងសង្គមជាតិ ដោយសារ BitCoin ពុំមានគោលការន៍ការពារអតិថិជន (Consumer Protection) អ្នកប្រើប្រាស់អាចប្រើឈ្មោះលួចលាក់ដើម្បីបើកគណនី BitCoin ពោលគឺមានលក្ខណៈអនាមិកដែលងាយរងគ្រោះពី ឧក្រិដ្ឋកម្មសាយប័រ (Cybercrime) ។​ ចុចដើម្បីអានសេចក្តីប្រកាសលម្អិតរបស់ធនាគារជាតិនៃកម្ពុជា។

៥. ជៀសវាងពីការបោកប្រាស់

  • ចូរប្រុងប្រយ័ត្នខ្ពស់ អ្នកមិនគួរផ្ញើលុយឱ្យនរណាម្នាក់មកវិនិយោគសម្រាប់អ្នកនោះទេ ជាទូទៅ ពាណិជ្ជករ ទាំងនេះគឺជាអ្នកបោកប្រាស់
  • អ្នកមិនគួរតបសារ ឬចុចតំណភ្ជាប់ណាមួយដែលផ្ញើមកពីប្រភពមិនច្បាស់លាស់ ឬមនុស្សដែលអ្នកមិនដែលស្គាល់
  • អ្នកគួរធ្វើការរាយការណ៍ (Report) អំពីសារ ឬគណនីដែលបានផ្ញើមក។ ឧទាហរណ៍៖ ប្រព័ន្ធសារ Telegram មានមុខងារដែលអ្នកអាចធ្វើការរាយការណ៍ ពីសារ ឬគណនី ជាការបោកប្រាស់ (Scam)
  • សូមចងចាំថា BinCoin មិនត្រូវបានទទួលស្គាល់ជា រូបិយប័ណ្ណ ផ្លូវការនៅកម្ពុជានោះទេ ប្រសិនបើមានបញ្ហាគឺមិនមានការការពារដោយច្បាប់នោះទេ។
  • បើសិនជាដឹងខ្លួនថាក្លាយជាជនរងគ្រោះ អាចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចតាមរយៈបណ្តាញហ្វេសប៊ុក https://www.facebook.com/anti.cyber.crime.department ឬអាចប្តឹងតាមរយៈនិតីវិធីនេះ៖ https://secudemy.com/cybercrime-police/

៦. ព័ត៌មានពាក់ព័ន្ធ

  • https://www.nbc.org.kh/news_and_events/news_info.php?id=73
  • https://kohsantepheapdaily.com.kh/article/566158.html
  • https://www.khmertimeskh.com/94114/bitcoin-risky-business-nbc-warns/

 

ប្រភព: CamCERT