ក្រសួងធនធានទឹកស្នើរឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងពីស្តីអំពី ការព្យាករណ៍អាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២០-២០២១) និងដើមរដូវវស្សា ឆ្នាំ២០២១។

 
ក្រសួងធនធានទឹកស្នើរឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ

បន្ទាប់ពីបាន ធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២១, បាតុភូតសកល ផ្អែកតាមការវាយតម្លៃពី អន្តរជាតិ ក៏ដូចជាតំបន់ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃសមុទ្រប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឱ្យឃើញថា កម្ពុជាយើង នឹងទទួលនូវឥទ្ធិពលពីបាតុភូតអែនសូ (ENSO)។

ជាស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ន តាមរយៈនៃការវាយតម្លៃនេះ បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើអាកាសធាតុព្រះរាជាណាចក្រកម្ពុជាមាន បាតុភូត La Nina (ត្រជាក់) មាន៥០% និង បាតុភូត Neutral (ចន្លោះភាពក្តៅ និងត្រជាក់) មាន៥០%។​ ពិនិត្យលើឥទ្ធិពលនៃបាតុភូតទាំងពីរខាងលើ ឃើញថា ស្ថានភាពអាកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២១នេះ នឹងអាចមានលក្ខណៈអំណោយផលល្អ។

សូមជម្រាបថា នៅរដូវប្រាំង សីតុណ្ហភាពអាចទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ អាស្រ័យដូចបានជម្រាប​ក្រសួងធនធានទឹក និងឧតុនិយម សូមណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលឆ្ងាយពីប្រភពទឹក ត្រូវប្រើប្រាស់ទឹក ដោយសន្សំសំចៃ ព្រោះនៅក្នុងខែមេសា និងដើមរដូវវស្សាអាចមានភ្លៀងកក់ខែច្រើន​តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ៕

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម:

 

 

ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម