គម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាល្លឺម៉ង់ «កាត់បន្ថយការប្រើប្រាស់ឡើងវិញ និងកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម‍»

នាថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាក សុខារ៉ាវុត អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចូលរួមជាគណៈធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពគម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាល្លឺម៉ង់ «កាត់បន្ថយការប្រើប្រាស់ឡើងវិញ និងកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម‍» តាមការចូលរួមដោយផ្ទាល់ និងប្រព័ន្ធបញ្ជូនរូបភាពនិងវីដេអូពីចំងាយ ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបចំនួន ៧៦រូប ។

 
គម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាល្លឺម៉ង់  «កាត់បន្ថយការប្រើប្រាស់ឡើងវិញ និងកែច្នៃសំណល់   ដើម្បីការពារបរិស្ថានសមុទ្រ  និងផ្កាថ្ម‍»

សិក្ខាសាលានេះ មានគោលបំណងដូចខាងក្រោម៖

១. ផ្លាស់ប្តូរព័ត៌មាន និងសកម្មភាពអន្តរាគមន៍សំខាន់ៗដែលកំពុងគាំទ្រដើម្បីសម្រេចបាននូវក្របខ័ណ្ឌ ៣អ៊ែ(កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ) នៅក្នុងប្រទេសកម្ពុជា។

២. ពិភាក្សាជាមួយភាគីពាក់ព័ន្ធ លើសំណើសកម្មភាពដើម្បីកាត់បន្ថយការលេចធ្លាយសំណល់ទៅក្នុងសមុទ្រ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងសំណល់នៅកម្ពុជា។

៣. ពិភាក្សាជាមួយអ្នកពាក់ព័ន្ធនានា និងកំណត់បញ្ហាប្រឈមសំខាន់ៗ ក្នុងរៀបចំសកម្មសភាពអាទិភាព និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការកែលម្អការគ្រប់គ្រងសំណល់នៅកម្ពុជា។

គម្រោងនេះបាន និងកំពុងអនុវត្តនៅក្នុងបណ្តាប្រទេសដែលជា សមាជិកអាស៊ានមានដូចជា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងប្រទេស កម្ពុជា។ គោលបំណងរួមនៃគម្រោង នេះ គឺដើម្បីជួយគាំទ្រដល់ប្រទេសដែលជាសមាជិកនៃអាស៊ានក្នុងការលើកកម្ពស់សមត្ថភាពក្នុងការកាត់បន្ថយសំណល់ហូរចូលទៅក្នុងសមុទ្រ។ សម្រាប់ប្រទេសកម្ពុជាគម្រោងនេះនឹងធ្វើការអនុវត្តសាកល្បងនៅរាជធានីភ្នំពេញ និងខេត្តក្រចេះ៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ Ministry of Environment