សូមស្វាគមន៍ និងសូមអរគុណចំពោះការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំ Mekong Food Festival

នាថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កាលពីម្សិលមិញនេះ កម្មវិធីរាត្រីសមោស White Hats ដែលជាផ្នែកមួយនៃ Mekong Food Festival មិនត្រឹមតែបានបង្ហាញពីភាពសម្បូរបែបនៃម្ហូបអាហារដ៏មានឱជារសរបស់កម្ពុជា និងប្រទេសក្នុងតំបន់តែប៉ុណ្ណោះទេ ថែមទាំងជាកម្មវិធីសប្បុរសធម៌មួយដើម្បីរៃអង្គាសមូលនិធិសម្រាប់អាហារូបករណ៍ Naomi Scholarship Fund។

 
សូមស្វាគមន៍ និងសូមអរគុណចំពោះការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំ Mekong Food Festival

 

នាថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កាលពីម្សិលមិញនេះ កម្មវិធីរាត្រីសមោស White Hats ដែលជាផ្នែកមួយនៃ Mekong Food Festival មិនត្រឹមតែបានបង្ហាញពីភាពសម្បូរបែបនៃម្ហូបអាហារដ៏មានឱជារសរបស់កម្ពុជា និងប្រទេសក្នុងតំបន់តែប៉ុណ្ណោះទេ ថែមទាំងជាកម្មវិធីសប្បុរសធម៌មួយដើម្បីរៃអង្គាសមូលនិធិសម្រាប់អាហារូបករណ៍ Naomi Scholarship Fund។ មូលនិធិនេះ បានជួយទំនុកបម្រុងជាអាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីសម្រេចក្តីស្រមៃក្លាយជាអ្នកជំនាញក្នុងការចំអិនម្ហូបអាហារ និងជាអ្នកនាំយកម្ហូបអាហារកម្ពុជាទៅកាន់ពិភពលោក។

នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានក្តីសោមនស្ស សូមអរគុណ និងសូមកោតសរសើរក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមរៀបចំកម្មវិធីដ៏មានអត្ថប្រយោជន៍ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបង្ហាញទឹកចិត្តសប្បុរសរបស់អ្នកចូលរួមទាំងអស់គ្នាតែប៉ុណ្ណោះទេ ថែមទាំងជាបានផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់បាន ភ្លក់រសជាតិម្ហូបអាហារខ្មែរដ៏មានឱជារសប្រកបដោយអត្ថន័យគ្រប់មុខ គ្រប់ម៉ាត់។

ប្រភព៖ Hun Many

សូមចុច join Telegram https://t.me/cngtvcambodia