ឯកឧត្តមបណ្ឌិត ថោង ខុន៖ ចុងសប្ដាហ៍ទី១ខែធ្នូ ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង១៨ម៉ឺននាក់
(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់
រាជធានីភ្នំពេញ ២៩,៧៩២ នាក់
ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់
ខេត្តកំពត ១៧,៧៩៦ នាក់
ខេត្តសៀមរាប ១៦,១៦០ នាក់
ខេត្តបាត់ដំបង ៨,៤១៣ នាក់
ខេត្តកែប ៦,៥៦៧ នាក់
ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។
លោករដ្ឋមន្ត្រីបានបន្តថា តួលេខខាងលើ មានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ។
សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងទេសចរណ៍