សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថាកម្ពុជា រក្សាមហិច្ឆតា ក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្ពុជា បន្ដទទួលរងនូវផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្ពុជា បន្ដទទួលរងនូវផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង«សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាថា ក្នុងស្ថានភាពនេះកម្ពុជាមិនត្រឹមប្រយុទ្ធសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្ដែត្រូវប្រយុទ្ធក្នុងសមូរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជា សេដ្ឋកិច្ច ដោយរួមបញ្ជូលការរក្សាលំនឹងអាជីវកម្ម លំនឹងជីវិភាពប្រជាពលរដ្ឋ ជាដើម ទោះបីក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្ដី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះជំងឺកូវីដ-១៩ និងឈានទៅបើកប្រទេសឡើងវិញ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ទោះបីកម្ពុជា បន្ដរងនូវផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិផ្សេងៗទៀត ក៏កំពុងបន្ដកើនឡើង រាជរដ្ឋាភិបាលកម្ពុជា មិនបានបោះបង់ ឬផ្លាស់ប្ដូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សម្ដេចធិបតី បន្ដថា ក្នុងន័យនេះ ដោយឈរលើស្មារតីរក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី និងគិតគូរជាសកល ព្រមទាំងអនុវត្តតាមបរិការក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ព្រមទាំងកំណត់នូវអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្ដេចធិបតី បន្ថែមទៀតថា យុទ្ធសាស្រ្ដបញ្ចកោណ ប្រកាន់យកទស្សនៈវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែង ឈរលើបេសកកម្មជាប្រវត្តិសាស្រ្ដចំបងពីរ ទីមួយថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចមកបានដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងទីពីរកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្រ្ដប៉ុណ្ណោះទេ តែបានដាក់ចេញនូវកម្មវិធីយន្ដការកំណែទម្រង់ និងវិធានការជាក់ស្ដែងជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៣ខែ កន្លងទៅនេះ រាជរដ្ឋាភិបាល អាណត្តិទី ៧ បានដាក់ជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៥ ត្រូវបានប្រកាស និងដាក់ឱ្យចាប់ផ្ដើមអនុវត្តរួចរាល់ហើយផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន ដោយ៖ ស៊ីម កែវ