មេរោគវ៉ារ្យ៉ង់ថ្មីកំពុងឆ្លងរាលដាលនៅប្រទេសអង់គ្លេសទំនងជាឆ្លងពីអាហ្វ្រិកខាងត្បូង

ទីក្រុងឡុងដ៍: រដ្ឋលេខាធិការក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយកាលពីថ្ងៃពុធទី ២៣ ខែធ្នូ កាលពីមិ្សលមិញថាមេរោគឆ្លងថ្មី វ៉ារ្យ៉ង់ មានឥទ្ធិពលឆ្លងរីករាលដាលខ្លាំងដែលបង្កពីវីរុសកូវីដ-១៩ បានរកឃើញនៅក្នុងប្រទេសអង់គ្លេសក្នុងករណីមានជាប់ទាក់ទងជាមួយប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

 
មេរោគវ៉ារ្យ៉ង់ថ្មីកំពុងឆ្លងរាលដាលនៅប្រទេសអង់គ្លេសទំនងជាឆ្លងពីអាហ្វ្រិកខាងត្បូង
មេរោគវ៉ារ្យ៉ង់ថ្មីកំពុងឆ្លងរាលដាលនៅប្រទេសអង់គ្លេសទំនងជាឆ្លងពីអាហ្វ្រិកខាងត្បូង

លោកបានបន្តទៀតថា បានរកឃើញករណីឆ្លងវីរុសវ៉ារ្យ៉ង់ថ្មីចំនួន ២ ករណីកើតលើជនជាតិអាហ្វ្រិកខាងត្បូងដែលបានមកចក្រភពអង់គ្លេស ហើយករណីឆ្លងទាំងពីរនោះជាប់ទាក់ទងនឹងករណីដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

សូមជម្រាបថា ចក្រភពអង់គ្លេសកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុសវ៉ារ្យ៉ង់ ដែលអាចចម្លងទៅមនុស្សបានរហូតទៅដល់ទៅ ៧០% ហើយអ្នកវិទ្យាសាស្រ្តអង់គ្លេសក៏កំពុងតែតាមដានបន្ថែមទៀតចំពោះវីរុសវ៉ារ្យ៉ង់ថ្មីនេះផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះបណ្តាប្រទេសនៅជុំវិញពិភពលោកបានបិទព្រំដែនរបស់ខ្លួនរួមទាំងចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូងបន្ទាប់ពីសម្គាល់អត្តសញ្ញាណនៃការរីករាលដាលនៃមេរោគឆ្លងថ្មីវ៉ារ្យ៉ង់៕

 

ប្រភព: CNA ដោយ: ជា បញ្ញា