សម្តេចតេជោ ហ៊ុន សែន៖ នឿយកាយតែសប្បាយចិត្តព្រោះបាន ធ្វើការបំរើជាតិនិងប្រជាជន

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ ទៅកាន់ភូមិរុនតាឯក ដែលនឹងធ្វើឡើងនៅថ្ងៃស្អែក។

 
សម្តេចតេជោ ហ៊ុន សែន៖ នឿយកាយតែសប្បាយចិត្តព្រោះបាន ធ្វើការបំរើជាតិនិងប្រជាជន

ជាមួយនឹងដំណើរអញ្ជើញមកដល់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានរំលេចសារនៅលើហ្វេសប៊ុកថា នឿយកាយតែសប្បាយចិត្តព្រោះបាន ធ្វើការបំរើជាតិ និងប្រជាជន។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។

ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ. សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។ នឿយកាយតែសប្បាយចិត្តព្រោះបាន ធ្វើការបំរើជាតិនិងប្រជាជន»៕

ប្រភព៖ ក្រសួងព័ត៌មាន