ពលករខ្មែរចំនួន ២៤៦នាក់បានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

 
ពលករខ្មែរចំនួន ២៤៦នាក់បានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៤៦នាក់ ស្រី ៩៥នាក់ ក្នុងនោះកុមារា ២៩នាក់ កុមារី ១១នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១៤នាក់ ស្រី ៤នាក់ កុមារា ១នាក់ កុមារី ០០នាក់។

3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ១៨៨នាក់ ស្រី ៧៤នាក់ កុមារា ២៨នាក់ កុមារី ១១នាក់។

4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៤៤នាក់ ស្រី ១៧នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

6- ខេត្តប៉ៃលិន ÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ២៤៦នាក់ ស្រី ៩៥នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះ ចំនួន ២៤៦នាក់ ស្រី ៩៥នាក់ ត្រូវបានបញ្ជូនទៅខេត្តសៀមរាបរួចហើយ ៕

 

ប្រភព: ក្រសួងព័ត៌មាន