រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឲ្យប្រធានស្ថាប័នដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ផ្ញើអាសយដ្ឋានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ជូនអាជ្ញាធររាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញលិខិតស្នើដល់ប្រធានស្ថាប័ន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឲ្យផ្ញើអាសយដ្ឋានរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣ វិច្ឆិកា ជូនរដ្ឋបាលរាជធានីភ្នំពេញ។

បើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង នៅថ្ងៃនេះការស្នើសុំផ្ញើអាសយដ្ឋានអ្នកប៉ះពាល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹកនូវការតាមដានអ្នកធ្វើចត្តាឡីស័ក ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ប្រភព: ក្រសួងសុខាភិបាល