[COVID-19] កម្ពុជា! ករណីកូវីដ-១៩ នៅថ្ងៃនេះ
ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បើយ។ រីឯការពិនិត្យវត្ថុសំណាកអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ បើសរុបទាំងពីរថ្ងៃ (ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០) អ្នកប៉ះពាល់សរុប មានចំនួន ៨៤០នាក់ ដែលបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ៖
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មី និងមិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ស្របពេលនេះដែរ ចំនួនអ្នកជាសះស្បើយមានចំនួន ២៨៦នាក់នៃចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩២នាក់។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៦នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន២៩២ ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣២នាក់៕
ប្រភព: ក្រសួងសុខាភិបាល