[វីដេអូ] តើអ្នកត្រូវយល់ដឹងបែបណាអំពីសុខភាពបេះដូង?
នៅពេលនិយាយដល់សុខភាពបេះដូង ការបរិភោគរបបអាហារដែលមានតុល្យភាព ការធ្វើលំហាត់ប្រាណ មិនជក់បារី ការទទួលទានគ្រឿងស្រវឹងមានកម្រិតក៏អាចជួយរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អផងដែរ។ដូចនេះដើម្បីរក្សាសុខភាពបេះដូងឱ្យមានសុខភាពល្អមានកត្តាជាច្រើនទៀតដែលគួរដែលដឹងមានដូចជា:
បរិភោគអាហារដែលមានតុល្យភាព
ចំពោះរបបអាហារដែលអ្នកគួរតែញុំាមានដូចជា អាហារដែលមានជាតិសរសៃត្រី បន្លែ គ្រាប់ធញ្ញជាតិឲ្យបានច្រើន ។យ៉ាងហោចណាស់ញុំាផ្លែឈើ ២០០ ក្រាមក្នុងមួយថ្ងៃអាច (២-៣ ដង)។អ្នកគួរកាត់បន្ថយការបរិភោគអាហារណាដែលធ្វើឲ្យអ្នកឆាប់ធាត់ មានដូចជា ទឹកកក នំខេក ទទួលទានភេសជ្ជ:មានជាតិស្ករឲ្យកំណត់ និងប្រភេទអាហារចៀន បំពង និងមានជាតិខ្លាញ់ជាដើម។ ម្យ៉ាងវិញទៀតអ្នកគួរប្រើអំបិលតិចជាង ៥ ក្រាមក្នុងមួយថ្ងៃ។
ការហាត់ប្រាណ
អ្នកគួរចំណាយពេលធ្វើសកម្មភាពរាងកាយដោយការហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ (៣០ នាទីសម្រាប់ ៥ ថ្ងៃ / សប្តាហ៍)។
កំណត់ការទទួលទានជាតិអាល់កុល
សម្រាប់បុរស: អ្នកគួរទទួលទានភេសជ្ជ: ២០០ មីលីលីត្រនៃស្រា ស្មើរនឹង១២.៥% ក្នុងមួយថ្ងៃ រីឯស្រាទំពាំងបាយជូរគឺ ៥០០ មីលីលីត្រនៃស្រាបៀរ ៥%។សម្រាប់ស្ត្រី: អ្នកគួរទទួលទានភេសជ្ជ: ១០០ មីលីលីត្រនៃស្រា ស្មើរនឹង១២,៥% ក្នុងមួយថ្ងៃ, ចំណែកឯស្រាទំពាំងបាយជូរវិញគឺ ២៥០ មីលីលីត្រនៃស្រាបៀរ ៥%។
សូមទស្សនាវីដេអូដូចខាងក្រោម៖
https://www.youtube.com/watch?v=BCnkEsw8tl4&list=PLwfQ2eHG1htaSdC77qgHkHDmqUI9my6GR
ប្រភព: healthtime ដោយ: ជា បញ្ញា