[វីដេអូ] #Ep.104 ប្រធានបទ៖អាហារទាំងនេះអាចជួយឱ្យអ្នកគេងលក់ស្រួល

ការចេះជ្រើសរើសអាហារដែលមានសារធាតុចិញ្ចឹមយកមកទទួលទានជាប្រចាំថ្ងៃអាចជួយឲ្យអ្នកគេងបានលក់ស្រួល មិនប៉ះពាល់សុខភាព ជួយគ្រប់គ្រងផ្នែកខ្លះវដ្តនៃការគេង។ សារធាតុចិញ្ចឹមទាំងនោះមានដូចជា កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម សេរ៉ូតូនីន វីតាមីន D ជាតិសរសៃ វីតាមីន B ស័ង្កសី និង ជាតិទង់ដែងជាដើម។ ដូចនេះយើងសូមចែករំលែកនៅអាហារទាំងនេះមានដូចជា

 
[វីដេអូ] #Ep.104 ប្រធានបទ៖អាហារទាំងនេះអាចជួយឱ្យអ្នកគេងលក់ស្រួល

១ គ្រាប់អាល់ម៉ុន
គ្រាប់អាល់ម៉ុនមានផ្ទុកសារធាតុចិញ្ចឹមមានដូចជា ម៉ាញ៉េស្យូម កាល់ស្យ៉ូម ជាតិមេឡាតូនីនខ្ពស់ ដែលជាអរម៉ូនដែលជួយគ្រប់គ្រងវដ្តនៃការគេងនិងភ្ញាក់។គ្រាប់អាល់ម៉ុនក៏ជាអាហារសម្រន់ពេលយប់ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ ព្រោះមានជាតិខ្លាញ់ល្អ និងជាតិស្ករទាប ។


២ ទឹកដោះគោក្តៅ
ទឹកដោះគោក្តៅគឺជួយឲ្យការគេងបានលក់ស្រួលចំពោះអ្នកដែលមានបញ្ហាគេងមិនលក់។ ការញុំាទឹកដោះគោក្តៅមួយពែង មុនពេលចូលគេងអាចមានប្រសិទ្ធភាពលើកកម្ពស់ការគេង។ទឹកដោះគោមានជាតិខ្លាញ់ទាបក៏ជាអាហារសម្រន់ ផងដែរព្រោះសំបូរទៅដោយជីវជាតិ និងកាឡូរីទាប។


៣ ផ្លែគីវី
ការស្រាវជ្រាវមួយចំនួនបានពិនិត្យមើលទំនាក់ទំនងរវាងការទទួលទានគីវី និងការគេង។ការ ញ៉ាំផ្លែគីវីពីរផ្លែ 1 ម៉ោងមុនពេលចូលគេងរយៈពេល 4 សប្តាហ៍ធ្វើឱ្យ ប្រសិទ្ធភាពនៃការគេងកាន់តែប្រសើរឡើង ហើយថែមទាំងចំណាយពេលតិចក្នុងការងងុយគេងផងដែរ។ផ្លែគីវី មានផ្ទុកនូវសមាសធាតុដែលជំរុញការគេងជាច្រើន រួមទាំង៖មេឡាតូនីន អង់តូស៊ីយ៉ានីន 


៤ ផ្លែ Walnut
ផ្លែ Walnut មានសមាសធាតុមួយចំនួនដែលអាចជំរុញ និងគ្រប់គ្រងការគេង ។
ការទទួលទានផ្លែ Walnuts 100 ក្រាមផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនមានដូចជា ម៉ាញេស្យូម ប៉ូតាស្យូម ជាតិសរសៃរ កាល់ស្យូមនិង មេឡាតូនីន ។


៥ ផ្លែ Cherries
ផ្លែ Cherries សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមានដូចជា៖ មេឡាតូនីន ទ្រីបតូហ្វាន ប៉ូតាស្យូម សេរ៉ូតូនីន ជាតិសរសៃ វីតាមីន C និងវីតាមីន E។ ការសិក្សាស្រាវជ្រាវបានឲ្យដឹងថាផ្លែ cherries អាចជួយកាត់បន្ថយការឈឺចាប់បន្ទាប់ពីការធ្វើលំហាត់ប្រាណខ្លាំង និងធ្វើអោយមុខងារខួរក្បាល កាន់តែប្រសើរឡើងផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖