[វីដេអូ] #Ep.137 ប្រធានបទ៖ អាហារទាំងនេះអាក្រក់សំរាប់ស្បែក
មិនថាអ្នកលាងសម្អាតមុខ ឬប្រើផលិតផលល្អប៉ុណ្ណានោះទេ របបអាហារដើរតួនាទីយ៉ាងសំខាន់សំរាប់សុខភាពរាងកាយ និងសម្រស់។ របបអាហារមួយចំនួនក៏អាចបង្កឲ្យកើតមុន ដោយសារវ័យជំទង់ ជាពេលដែលរាងកាយមានបម្រែបម្រួលអ័រម៉ូនខ្លាំង។ ដូចនេះយើងសូមចែករំលែកនូវអាហារមួយចំនួនដែលបង្កឲ្យមានបញ្ហាដល់ស្បែកមានដូចជា
នៅពេលនិយាយអំពីសាច់ វាមានជាតិខ្លាញ់ឆ្អែតច្រើន ដូចជា ឆ្អឹងជំនីរ ដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់មានកំហាប់ខ្ពស់នៃកត្តាលូតលាស់អាំងស៊ុយលីន។ កត្តាលូតលាស់អាំងស៊ុយលីនជំរុញការផលិតអ័រម៉ូនភេទ ដែលធ្វើឲ្យមានការឡើងមុន។ ដូចនេះអ្នកគួរកាត់បន្ថយការញុំាអាហារដែលមានជាតិខ្លាញ់ច្រើន។
- ភេសជ្ជ:ដែលមានជាតិស្ករ
សូម្បីតែអាហារដែលមានជាតិផ្អែមមិនល្អសំរាប់សុខភាពទេ ប្រសិនបើអ្នកញុំាច្រើនពេក ដូចគ្នានេះដែលភេសជ្ជៈគ្រឿងកំប៉ុងនិងទឹកផ្លែឈើផ្សេងៗ ប្រសិនបើអ្នកទទួលទានច្រើន ធ្វើឲ្យស្បែកបាត់បង់ collagen បាត់បង់ភាពស្រស់ថ្លា ទៅជាឆាប់ចាស់ជ្រាវជ្រួញ បង្កឲ្យកើតជំងឺទឹកនោមផ្អែម។សូមពិនិត្យមើលគ្រឿងផ្សំដែលមាននៅលើកំប៉ុង ឬដបឲ្យបានត្រឹមត្រូវ ដូចជា មើលកម្រិតជាតិស្ករ មើលកម្រិតកាឡូរីជាដើម។
- ទឹកដោះគោ
ការសិក្សាមួយបានឲ្យដឹងថាក្មេងជំទង់ និងការប្រើប្រាស់ផលិតផលទឹកដោះគោ បង្ហាញថាប្រសិនបើទទួលច្រើនបង្កឲ្យកើតមុន។ ទឹកដោះគោជួយបង្កើនកម្រិតអាំងស៊ុយលីន ហើយថែមទាំងមានអ័រម៉ូនលូតលាស់លឿន។ ដូចនេះអ្នកគួរទទួលទានទឹកដោះគោទៅតាមបរិមាណឲ្យបានសមរម្យ។
- គ្រឿងស្រវឹង
ជាតិអាល់កុលមានសមត្ថភាពពន្លឿនដំណើរការនៃភាពចាស់ និងបណ្តាលឱ្យមានការផ្លាស់ប្តូរស្បែក ជាពិសេសចំពោះស្ត្រី ប្រសិនបើទទួលភេសជ្ជ:គ្រឿងស្រវឹងច្រើនមិនល្អសំរាប់សុខភាពនោះទេ ថែមទាំងធ្វើឲ្យស្បែកបាត់បង់ជាតិទឹក ឆាប់ចាស់ ដោយសារតែជាតិអាល់កុលដើរតួជាថ្នាំបញ្ចុះទឹកនោម វាទាញសារធាតុរាវចេញពីរាងកាយ ធ្វើឲ្យស្បែកខ្វះសំណើម ជាហេតុធ្វើឲ្យស្បែកស្ងួត មានស្នាមជ្រួញ គ្រឿងស្រវឹងក៏អាចបង្កើនហានិភ័យនៃការធាត់ជ្រុល ឬលើសទម្ងន់ ។
- អាហារ fast food
អាហារបែបបស្ចិមប្រទេសដែលសម្បូរទៅដោយកាឡូរី ជាតិខ្លាញ់ និងកាបូអ៊ីដ្រាតចម្រាញ់មិនល្អសំរាប់សុខភាពនោះទេ។ អាហារ fast food មានដូចជា ប៊ឺហ្គឺ មាន់បំពង ដំឡូងបំពង hotdog គឺជាអាហារចម្បងនៃរបបអាហារបស្ចិមប្រទេស ដែលមានផ្ទុកជាតិសូដ្យូមខ្ពស់ ដែលអាចធ្វើឱ្យស្បែករបស់អ្នកស្ងួត និងធ្វើឱ្យការផលិតកូឡាជែនចុះខ្សោយ ហើយអាចបង្កើនហានិភ័យនៃការកើតមុន ឆាប់ធាត់ ក៏អាចបង្កហានិភ័យនៃការកើតជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ។
សូមទស្សនាវីដេអូខាងក្រោម៖