[វីដេអូ] Ep.16 ប្រធានបទ៖ បញ្ហាជីវិតពិតជាត្រូវការធម៌ តើជាការពិតដែរឬទេ?
ព្រះធម៌ មានសារ:សំខាន់ណាស់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា ព្រោះព្រះធម៌មិនត្រឹមតែផ្តល់នូវចំណេះដឹងនោះទេ ថែមទាំងជួយយើងដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្តនិងទុកកង្វល់ផ្សេងៗ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អប្រាចាកការធ្វើអំពើអាក្រក់ ។ ពាក្យថាធម៌គឺជាគន្លងដែរយើងត្រូវដើរនៅលើផ្លូវដ៏ត្រឹមត្រូវ។ ចំពោះការស្តាប់ព្រះធម៌គឺមិនប្រកាន់វ័យនោះទេ មិនថាកុមារ មនុស្សពេញវ័យ ឬមនុស្សចាស់នោះទេ ព្រះធម៌ជួយ ពន្យល់ថាអ្វីដែរគួរធ្វើនឹងអ្វីមិនគួរធ្វើ និងពន្យល់ពីបុណ្យនឹងបាបផងដែរ។
ទាក់ទងនឹងបុគ្គលដែលប្រាស់ចាកធម៌គឺអាស្រ័យនូវហេតុ ២យ៉ាងគឺ
១. បុគ្គលមិនខ្មាស់បាប
២. បុគ្គលមិនខ្លាចបាប
ប្រសិនបើបុគ្គលម្នាក់ៗ មិនមានហេតុទាំង២យ៉ាងដូចបានរៀបរាប់ មានន័យថាជាបុគ្គលដែលដើរតាមគន្លងផ្លូវល្អជាក់ជាមិនខាន។
ពាក្យថាសីល គឺជាគុណធម៌របស់មនុស្សដែលប្រព្រឹត្តល្អ វៀរចាកអំពើអាក្រក់ជាសភាវៈសល្អស្អាត ជាអង្គ ជាចរិត ជាគតិ ជាសភាព ជានិស្ស័យ ជាលក្ខណៈស្របតាមសិក្ខាបទ ឬវិន័យច្បាប់ ។
មនុស្សគប្បីរក្សានូវសីលទាំង៥ នេះមានដូចជា៖
១.វាចាកការផ្តាច់នៅជីវិតសត្វ
២.វាចាកការយកទ្រព្យសម្បត្តិអ្នកដទៃ
៣.វាចាកការប្រព្រឹត្តខុសទៅលើប្រពន្ធកូនអ្នកដ៏ទៃ
៤.វាចាកការពោលនៅពាក្យកុហក
៥.វាចាកការសេពគ្រឿងស្រវឹង
ការស្តាប់ព្រះធម៌បានដើរតួនាទីក្នុងការអប់រំចិត្ត ជួយរំសាយរាល់បញ្ហា ចំរើនបញ្ញាក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដោយប្រាជ្ញាវៀងវៃ កុំឲ្យប្រព្រឹត្តអំពើអាក្រក់អបាយមុខ មិនសំលាប់ឬបំផ្លាញអ្នកដទៃ សូម្បីតែអ្នកគេងមិនលក់ផងដែរ។ការស្តាប់ព្រះធម៌គឺជាការទីពឹងដ៏ប្រសើរចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះគម្បីសិក្សាពីធម៌ ចែករំលែកនិងប្រតិបត្តិតាមធម៌ដែលព្រះពុទ្ធបានចែងនោះសេចក្តីសុខនឹងមានសម្រាប់អ្នក៕
សូមទស្សនាវីដេអូ ៖