[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០២ករណីខណ:ករណីជាសះស្បើយ ០២ករណីបន្ថែមទៀតហើយ

នៅថ្ងៃនេះកម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០២ករណីខណ:រកឃើញករណីឆ្លងថ្មី ០២ករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២០២នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៤៣នាក់។

 
[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០២ករណីខណ:ករណីជាសះស្បើយ ០២ករណីបន្ថែមទៀតហើយ
[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០២ករណីខណ:ករណីជាសះស្បើយ ០២ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៥ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០២ករណីទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០២ករណីនៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៤៣នាក់ក្នុងនោះមានស្រ្តី ៤៧នាក់និងបុរស ១៩៦នាក់។

សូមជម្រាបថា ករណីជាសះស្បើយកូវីដ-១៩គឺស្រ្តីជនជាតិខ្មែរ ០១នាក់និងស្រ្តីជនជាតិអាមេរិកកាំង ០១នាក់។ចំណែកករណីវិជ្ជមានកូវីដ-១៩ថ្មីកើតទៅលើបុរសជនជាតិខ្មែរ ០១នាក់និងស្រ្តីជនជាតិកាហ្សាក់ស្តង់ ០១នាក់។

គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៤០នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមានបុរសជនជាតិអាមេរិកកាំង ០១នាក់។

សូមរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

 

 

 

ប្រភព: ក្រសួងសុខាភិបាល