អ៊ីស្រាអែលវាយប្រហារមូលដ្ឋានទ័ពស៊ីរីតាមផ្លូវអាកាស

ទីក្រុងជេរូសេឡឹម៖ យោងតាមទីភ្នាក់ងារសារព័ត៌មានយោធារបស់ប្រទេសស៊ីរីបានអោយដឹងថា ឭ ឧទ្ធម្ភាគចក្រអ៊ីស្រាអែលបានបាញ់មីស៊ីលទៅលើទីតាំងយោធារបស់ប្រទេសស៊ីរីនៅក្នុងខេត្ត គូនីត្រា (Quneitra) ភាគខាងត្បូងប្រទេសស៊ីរីកាលពីថ្ងៃច័ន្ទនេះ។

 
អ៊ីស្រាអែលវាយប្រហារមូលដ្ឋានទ័ពស៊ីរីតាមផ្លូវអាកាស

យោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយរបស់យោធាអ៊ីស្រាអែលបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសដោយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងនេះ  គឺជាការឆ្លើយតបទៅនឹង​ទង្វើប៉ុនប៉ងវាយប្រហាររបស់ស៊ីរីនៅថ្ងៃមុន។

ការវាយប្រហារនេះធ្វើឲ្យការខូចខាតដល់គោលដៅជាច្រើនដូចជា បុស្តិ៍អង្កេតការណ៍ ប្រព័ន្ធប្រមូលព័ត៌មានសម្ងាត់ កន្លែងកាំភ្លើង និងប្រព័ន្ធបញ្ជាត្រួតពិនិត្យក្នុងមូលដ្ឋានទ័ពស៊ីរី។

សូមរម្លឹកផងដែរថា ភាពតានតឹងកាន់តែកើនឡើង បន្ទាប់ពីការប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល លីបង់ និងស៊ីរី កាលពីខែកក្កដាកន្លងទៅ៕

ប្រភព៖ Xinhua ប្រែសម្រួល​៖ កង ស្រីលីន