មនុស្ស១៣នាក់បានស្លាប់ និងជាង១០០០នាក់ទៀតផ្លាស់ទីលំនៅដោយសារទឹកជំនន់នៅកូរ៉េខាងត្បូង
ទីក្រុងសេអ៊ូល៖ អាជ្ញាធរផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនៅប្រទេសកូរ៉េបាននិយាយនៅថ្ងៃអង្គារ៍ ទី៤ ខែសីហា ថាភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅកូរ៉េខាងត្បូង បណ្តាលមនុស្សជាង ១០០០នាក់ បង្ខំចាកចេញពីផ្ទះសម្បែង ហើយយ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និង១៣នាក់ ផ្សេងទៀតបាត់ខ្លួន។

យោងតាមរបាយការណ៍ការរបស់អាជ្ញាធរបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ក្នុងគ្រោះរអិលបាក់ដី និងត្រូវទឹកគួចយកទៅឆ្ងាយខណៈពេលកំពុងបើកបររថយន្ត។ អាជ្ញាធរបានឲ្យដឹងទៀតថា ដីចម្ការប្រមាណ ៥,៧៥១ហិកតា ត្រូវបានជន់លិច ហើយផ្លូវហាយវ៉េ(Highway) និងស្ពានសំខាន់ៗជាច្រើន នៅរដ្ឋធានីសេអ៊ូល ដែលគាំទ្រដោយភ្ញៀវទេសចរណ៍ ក៏រងការខូចខាតទៀតផង។

យ៉ាងណាមិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានជម្រុញអាជ្ញាធរថ្នាក់ជាតិ និងក្នុងតំបន់ឲ្យបង្កើនការខិតខំប្រឹងប្រែងការពារ និងទប់ស្កាត់កុំឲ្យមានអ្នកស្លាប់ដោយសារទឹកជំនន់បន្តទៀត។
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន




 
                                
                            





 
                     
                    

 
         
        ![[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០២នាក់ និងមានអ្នកជាសះស្បើយចំនួន ០៣នាក់](https://cngtvcambodia.com/uploads/images/2021/Jan/image_380x226_600f7cc3750de.jpg) 
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								


