អុីរ៉ង់តែងតាំងកូន ប្រុសលោក ខាមេនី ជាមេដឹកនាំកំពូលថ្មី ចំពេលភាពតានតឹងជាមួយអាមេរិក និងអុីស្រាអែលកើនកម្ដៅ

កាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ ក្រុមប្រឹក្សាអ្នកជំនាញការរបស់អុីរ៉ង់ បានប្រកាសតែងតាំងលោក អាយ៉ាតូឡា ម៉ូចតាបា ខាមេនី (Ayatollah Mojtaba Khamenei) វ័យ ៥៦ ឆ្នាំ ជាមេដឹកនាំកំពូលទី៣ របស់សាធារណរដ្ឋឥស្លាមអុីរ៉ង់។

 
អុីរ៉ង់តែងតាំងកូន ប្រុសលោក ខាមេនី ជាមេដឹកនាំកំពូលថ្មី ចំពេលភាពតានតឹងជាមួយអាមេរិក និងអុីស្រាអែលកើនកម្ដៅ

ការតែងតាំងនេះធ្វើឡើងតែ ៩ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក អាយ៉ាតូឡា អាលី ខាមេនី បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក ម៉ូចតាបា ត្រូវបានគេស្គាល់ថាជាអ្នកមានមនោគមវិជ្ជាតឹងរ៉ឹងដូចបិតារបស់លោកដែរ ហើយការឡើងកាន់តំណែងនេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហររឹងត្អឹងដោយលើកឡើងថា លោក ម៉ូចតាបា នឹងមិនអាចកាន់តំណែងបានយូរអង្វែងឡើយ ប្រសិនបើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក។ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការហក់ឡើងនៃតម្លៃប្រេងពិភពលោកលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលនាពេលនេះ គឺជា "តម្លៃដ៏តូចតាច" ដែលត្រូវបង់ ដើម្បីលុបបំបាត់ការគំរាមកំហែងនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

នៅទីក្រុងតេអេរ៉ង់ ស្ថានភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការវាយប្រហារលើឃ្លាំងប្រេងជាច្រើនកន្លែង ដែលបង្កឱ្យមានផ្សែងពុលគ្របដណ្តប់ពេញទីក្រុង។ អាជ្ញាធរបានព្រមានប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលការចែកចាយប្រេងត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ សង្គ្រាមក៏បានរីករាលដាលដល់កណ្តាលទីក្រុងបេរូត ប្រទេសលីបង់ផងដែរ ដោយមានការវាយប្រហារទៅលើសណ្ឋាគារមួយកន្លែង ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់៕




ប្រភព៖ CNA