ក្រុមអ្នកជួញដូរគ្រឿងញៀនតាមរយៈយន្តហោះដ្រូនត្រូវបានប៉ូលីសចាប់ខ្លួន

ទីក្រុងចូហារបារុ៖ មន្ត្រីប៉ូលីសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានចាប់ខ្លួនជនសង្ស័យ២នាក់ទៀតហើយ ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនតាមរយៈយន្តហោះដ្រូននៅរវាងទីក្រុងចូហារបារុ និងប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

 
ក្រុមអ្នកជួញដូរគ្រឿងញៀនតាមរយៈយន្តហោះដ្រូនត្រូវបានប៉ូលីសចាប់ខ្លួន

ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់តាម៉ាន់ម៉ោនអូស្ទីន គឺជាស្ត្រីវ័យ២៣ឆ្នាំ ជនជាតិម៉ាឡេស៊ី និងបុរសម្នាក់ រីឯអ្នកសមគំនិត ជាបុរសវ័យ៤១ឆ្នាំជនជាតិសិង្ហបុរី ក៏ត្រូវបានចាប់ខ្លួននៅខុនដូមួយក្នុង  ទីក្រុងចូហារបារុផងដែរ។

ប៉ូលីសម៉ាឡេស៊ីរឹបអូសបានថ្នាំគ្រាប់ប្រភេទ Ecstasy ចំនួន៣០គ្រាប់ ម៉ាទឹកកកចំនួន ១៣,៦ក្រាម និងហេរ៉ូអ៊ីនចំនួន ២,៤ ក្រាម ដែលមានតម្លៃសរុប ៦០៥ដុល្លារសហរដ្ឋអាមេរិក។  

គួរបញ្ជាក់ផងដែរថា ការបង្ហោះដ្រូននីមួយៗត្រូវការការអនុញ្ញាតពីអាជ្ញាធរសាធារណៈក៏ដូចជាអាជ្ញាធរ  អាកាសចរណ៏ស៊ីវិលម៉ាឡេស៊ី ព្រមទាំងតម្រូវឲ្យមានលិខិតអនុញ្ញាតទៀតផង៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ