Facebook ប្រឈមនឹងពាក្យបណ្តឹងដែលអាចនឹងបង្ខំចិត្តលក់ Instagram និង​ WhatsApp

វ៉ាស៊ីនតោន: ក្រុមហ៊ុនហ្វេសប៊ុក Inc អាចត្រូវបង្ខំចិត្តលក់កម្មវិធី WhatsApp និង Instagram របស់ខ្លួនបន្ទាប់ពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក និងស្ទើរតែគ្រប់រដ្ឋនៅសហរដ្ឋអាមេរិកបានដាក់ពាក្យប្តឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្សមួយនេះ ដោយនិយាយថាខ្លួនបានប្រើយុទ្ធសាស្ត្រ ដើម្បីចាប់គូប្រជែង និងរក្សាគូប្រកួតប្រជែងឲ្យតិចជាងមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌ Reuters

 
Facebook ប្រឈមនឹងពាក្យបណ្តឹងដែលអាចនឹងបង្ខំចិត្តលក់ Instagram និង​ WhatsApp

ជាមួយនឹងការដាក់ពាក្យបណ្តឹងពីរ នេះកាលពីថ្ងៃពុធម្សិលមិញ  ក្រុមហ៊ុន Facebook បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំទី ២ហើយ ដែលប្រឈមនឹងបញ្ហាផ្នែកច្បាប់ដ៏ធំមួយនៅឆ្នាំនេះ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានប្តឹងក្រុមហ៊ុន Google Alphabet Inc កាលពីខែតុលាកន្លងទៅ ដោយចោទប្រកាន់ក្រុមហ៊ុននូវចំនួនទឹកប្រាក់ ១ ពាន់លានដុល្លារពីបទប្រើប្រាស់អំណាចទីផ្សាររបស់ខ្លួនដើម្បីរារាំងគូប្រជែង។

ចំពោះពាក្យបណ្តឹងទាំងនោះ និងបង្ហាញពីការឯកភាពទ្វេភាគីពីការទទួលខុសត្រូវជាទ្រង់ទ្រាធំចំពោះការអនុវត្តអាជីវកម្ម និងកិច្ចព្រមព្រៀងរវាងអតីតរដ្ឋបាល Trump និងគណបក្សប្រជាធិបតេយ្យ ដែលព្យាយាមបំបែកក្រុមហ៊ុនយក្សទាំងពីរនេះគឺ​ Google និង Facebook ។

សូមជម្រាបថា ការចោទប្រកាន់ Facebook ពីការទិញគូប្រជែងគឺផ្តោតជាពិសេសទៅលើការទិញកម្មវិធីចែករំលែករូបថតក្នុងតម្លៃ ១ ពាន់លានដុល្លារកាលពីឆ្នាំ ២០១២ និងកម្មវិធីផ្ញើសារ WhatsApp ក្នុងតម្លៃ ១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ ។

គូរបញ្ជាក់ថា អ្នកប្រឹក្សាទូទៅរបស់ក្រុមហ៊ុន Facebook ឈ្មោះថា Jennifer Newstead បានហៅពាក្យបណ្តឹងទាំងនេះថាជាការប្រឆាំងនឹងសេចក្តីទុកចិត្តមិនមែន ដើម្បីដាក់ទណ្ឌកម្មក្រុមហ៊ុនទេ លោកស្រីបានបន្តទៀតថាកម្មវិធី WhatsApp និង Instagram គឺជាកម្មវិធីដែលទទួលបានជោគជ័យបន្ទាប់ពីក្រុមហ៊ុន ហ្វេសប៊ុក វិនិយោគនូវចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងការបង្កើតកម្មវិធីទាំងនេះ៕

 

ប្រភព: Reuters