មហាសេដ្ឋីសារព័ត៌មានហុងកុង Jimmy Lai ត្រូវបានដោះលែងជាបណ្តោះអាសន្ន

ហុងកុង៖ កំពូលសកម្មជនគាំទ្រប្រជាធិបតេយ្យនៅទីក្រុងហុងកុង លោក Jimmy Lai ត្រូវបានគេដោះ លែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានប៉ូលីសសំរុកចូលទៅចាប់ខ្លួនដល់ការិយាល័យរបស់លោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

 
មហាសេដ្ឋីសារព័ត៌មានហុងកុង Jimmy Lai ត្រូវបានដោះលែងជាបណ្តោះអាសន្ន

លោក Jimmy Lai គឺជាសកម្មជនគាំទ្រប្រជាធិបតេយ្យ ដែលលេចធ្លោជាងគេ និងជាមហាសេដ្ឋី
សារព័ត៌មានប្រចាំនៅទីក្រុងហុង ដែលតែងតែចេញផ្សាយអត្ថបទរិះគន់ចំៗប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅថ្មីៗនេះ មហាសេដ្ឋីរូបនេះត្រូវបានចាប់ខ្លួនពីបទគប់គិតជាមួយបរទេស ដែលជាបទឧក្រិដ្ឋមួយមានចែងក្នុងច្បាប់សន្តិសុខជាតិថ្មីរបស់ចិន។

ប្រភព៖ AFP, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ