ប៉ិច បូឡែន៖ ខ្ញុំចង់ឃើញយុវជនកម្ពុជាយើងគ្រប់រូបមានការងារល្អ ជាសហគ្រិនមូលដ្ឋាន ដែលអាចរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេសកម្ពុជាយើង
តាមរយៈសារបង្ហោះលើបណ្តាញសង្គមរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានសរសេរថា៖ “ខ្ញុំចង់ឃើញយុវជនកម្ពុជាយើងគ្រប់រូបមានការងារល្អ ជាសហគ្រិនមូលដ្ឋាន ដែលអាចរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេសកម្ពុជាយើង”។
គណនីសង្គម(Facebook)របស់លោកឧកញ៉ាបានសរសេរបន្ថែមទៀតថា៖ “បេសសកម្មរបស់ សាលារៀនសហគមន៍២១ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) របស់យើង គឺអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយនៅតាsមសហគមន៍ជាយក្រុង និងស្រុកនានារបស់ប្រទេសកម្ពុជាយើង។ យើងផ្តល់ប្រព័ន្ធអប់រំចំណេះទូទៅ ជំនាញបច្ចេកទេសវិជ្ជាជីវៈ ភាសាអង់គ្លេស កុំព្យូទ័រនិងបច្ចេកវិទ្យា ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញទន់ក្នុងការដឹកនាំ និងការធ្វើការជាក្រុម ជាពិសេសអភិវឌ្ឍសិស្សឱ្យមានបំណិនសិក្សាពេញមួយជីវិត និងអាចសម្របខ្លួនរស់នៅក្នុងគ្រប់កាលៈទេសៈសង្គម”។
សូមជម្រាបថា សាលារៀនសហគមន៍២១ ជាបណ្តាញស្ថាប័នអប់រំថ្មីមួយរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២២នេះ។ សាលារៀនមាន ៣ ទីតាំង៖ ១.សាខាក្រាំងធ្នង់ ២.សាខាព្រែកអញ្ចាញ ៣.សាខាផ្សារគគីរ ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសិស្សវិទ្យាល័យ។ ក្រៅពីអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួង សាលារៀនបានបញ្ចូលកម្មវិធីសំខាន់ចំនួន៣ ៖ ១ កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាព (Moneytree) ២ កម្មវិធីទម្លាបល្អទាំង៧ (7 Habit for highly Effective People) ៣ បំណិនជីវិតសតវត្សទី២១ ក្នុងកម្មវិធីសិក្សារបស់ខ្លួន។
សម្រាប់វគ្គសិក្សាថ្មីនឹងចូលរៀនថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃរហូតដល់ ១៥% និងឯកសណ្ឋាន ១ កំប្លេ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕