ខនខាន៣ដង! ពេជ្រ សោភា បានទម្លាយមូលហេតុដែលធ្វើឲ្យ...
ប្រិយមិត្តប្រាកជាស្គាល់គូរស្នេហ៍តារា ប្រុសស្រីអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ។
អ្នកទាំងពីរបានសាងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ យ៉ាងណាមិញទោះបីគូរស្នេហ៍មួយនេះចំណាយពេលអស់រយៈពេល ៥ឆ្នាំដើម្បីយល់ចិត្តគ្នា ហើយក៏ពិតមែន ប៉ុន្តែក៏មិនទាន់លឺដំណឹងមានគម្រោងចូលរោងការនោះឡើយជាហេតុធ្វើឲ្យអ្នកគាំទ្រមានចិត្តអន្ទះសារង់ចាំដំណឹងល្អពីអ្នកទាំងពីរគ្រប់ៗគ្នា ។
ប៉ុន្តេស្រាប់តែថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយការបង្ហោះសារមួយលើគណនីហ្វេសបុកផ្ទាល់របស់តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ដូចជាបង្ហើបដំណឹងអំពីថ្ងៃពិសេសរបស់អ្នកនាងជាមួយគូរស្នេហ៍ ព្រមទាំងប្រាប់ពីមូលហេតុដែលធ្វើឲ្យពួគគេទាំងពីរខកខានក្នុងថ្ងៃពិសេសនោះកន្លងមក គឺដោយសារកូវីដ ១៩ បានធ្វើអ្នកទាំងពីរខកខានក្នុងថ្ងៃពិសេសដល់ទៅ ៣ដង ។
ក្នុងនោះផងដែរអ្នកនាងក៏បានផុសភ្ជាប់ជាមួយនិងពាក្យពេចន៍ថា" ដឹងត្រឹមថាតាំងពីរស្គាល់គ្នាមកពេលនេះ បេះដូងមិនដែលភ័យខ្លាចការក្បត់ បងស្មោះត្រង់ បងថាបងមិនល្អទេ តែអូនអាចចាំមើលបាន តែកូវីដធ្វើស៊ីពួគយើង ៣ដង ហើយមើលទៅមានតែ...!"៕
សូមចុច join link Telegram https://t.me/cngtvcambodia