ចក្រភពអង់គ្លេសលែងសង្ឃឹមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកទៀតហើយ

ទីក្រុងឡុងដ៏៖ រដ្ឋាភិបាលអង់គ្លេសបានបោះបង់ក្តីសង្ឃឹមក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់សហរដ្ឋអាមេរិកមុនពេលការបោះឆ្នោតរើសប្រធានាធិបតី ហើយស្តីបន្ទោសមន្ត្រីអាមេរិកដោយសារភាពយឺតយ៉ាវក្នុងការដោះស្រាយវិបត្តិកូវីដ១៩ ដែលធ្វើអោយរាំងស្ទះភាពរីកចម្រើន។ នេះបើតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
ចក្រភពអង់គ្លេសលែងសង្ឃឹមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកទៀតហើយ
ចក្រភពអង់គ្លេសលែងសង្ឃឹមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកទៀតហើយ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Liz Truss ធ្លាប់បានបង្ហើបឲ្យដឹងកាលពីខែមុនថាប្រទេសអង់គ្លេសគ្មានពេលច្បាស់លាស់ក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេ។

លើសពីនេះទៅទៀត អ្នកស្រីថែមទាំងបានរិះគន់ចំៗដល់រដ្ឋបាលសហរដ្ឋអាមេរិកចំពោះការនិយាយទាំងងងឹតងងុលស្តីពីពាណិជ្ជកម្មសេរី ខណៈពេលកំពុងរឹតបន្តឹងការនាំចូលទំនិញ៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ កង​ ស្រីលីន