ការងារចាក់វ៉ាក់សាំង គឺនៅតែដំណើរការធម្មតា រិតតែសម្រុកធ្វើទោះជាមានការបិទ ឫបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយទៀត
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមជម្រាបជូនថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ការងារចាក់វ៉ាក់សាំង គឺនៅតែដំណើរការធម្មតា រិតតែសម្រុកធ្វើទៀតផង ដោយមិនមានពន្យាពេល ឫផ្អាកនោះឡើយ ទោះជាមានការបិទ ឫបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយ ឫពីស្រុកមួយទៅស្រុកមួយ។
អ្នកដែលត្រូវចាក់លើកទីពីរ ចាំបាច់ត្រូវតែមកចាក់តាមពេលវេលាដែលបានកំណត់រួចហើយ ដោយប្រើប្រាស់កាតចាក់វ៉ាក់សាំងបង្ហាញអាជ្ញាធរមូលដ្ឋាន ឫសមត្ថកិច្ច ដើម្បីបានមកចាក់វ៉ាក់សាំងលើកទីពីរជាចាំបាច់។ រីឯ អ្នកដែលត្រូវចាក់លើកទីមួយ ជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ ដែលត្រូវសម្របសម្រួលទទួលខុសត្រូវ ធ្វើយ៉ាងណាឱ្យក្រុមគោលដៅកំណត់រួចហើយនោះ ពួកគាត់បានទៅចាក់វ៉ាក់សាំងទៅតាមទីតាំងរៀងៗខ្លួន។ អ្នកដែលមិនត្រូវគោលដៅកំណត់របស់រាជរដ្ឋភិបាល មិនត្រូវអនុញ្ញាតឱ្យទៅចាក់នោះឡើយ ដោយរងចាំដល់វេនសឹមឱ្យទៅចាក់។
ជនបរទេស ដែលទទួលបានការអនុញ្ញាតឱ្យចាក់ហើយនោះ ខ្ញុំស្នើសុំក្រសួងការបរទេស ឫសាមីក្រសួង ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីប្រឹក្សា ឫសាមីអង្គការដែទទួលបានការណែនាំជាលិខិតពីក្រសួងករបរទេសរួចហើយនោះ ហើយដែលការស្នើសុំចាក់ទទួលបានការអនុញ្ញាតរួចហើយៗកំពុងតែដំណេីរការចាក់នៅមជ្ឈមណ្ឌលគាំពារមាតា និងទារកជារៀងរាល់ថ្ងៃនេះ ធ្វេីការបញ្ជាក់ជូនដោយមានលិខិតត្រឹមត្រូវជូនដល់អង្គការអន្តរជាតិ ឫសាមីទីប្រឹក្សាក្រសួង ដេីម្បីអាចធ្វេីដំណេីរទៅចាក់វ៉ាក់សាំងបាន។
ជនបរទេស ដែលមានកាតចាក់វ៉ាក់សាំងលេីកទីមួយរួចហេីយនោះ ត្រូវប្រេីកាតចាក់វ៉ាក់សាំងបង្ហាញសមត្ថកិច្ច ថាខ្លួនមានតម្រូវការទៅចាក់លេីកទីពីរជាចាំបាច់ផងដែរ។
ខ្ញុំស្នេីសុំឯកឧត្តម លោកជំទាវប្រធានអនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ឫរាជធានី-ខេត្ត សុំមេត្តាចាត់ចែងឱ្យមានប្រសិទ្ធិភាពខ្ពស់ ដេីម្បីចៀសវាងនូវការខកខានរបស់បុគ្គលក្នុងការទៅទទួលយកវ៉ាក់សាំងទាំងលេីកទីមួយ និងលេីកទីពីរនេះ។ សូមឯកឧត្តមប្រធាន និងអនុប្រធានលេខាធិការដ្ឋាន គ.វ.ក-១៩ ធ្វេីការសម្របសម្រួលបន្តទៀតជាមួយផ្នែកពាក់ព័ន្ធលេីកិច្ចការនេះ។ ខ្ញុំសូមអរគុណជាអនេកនូវរាល់ការយកចិត្តទុកដាក់ទាំងអស់លេីកិច្ចការដ៏សំខាន់នេះ។
សូមជូនពរឆ្នាំថ្មី សុខភាពល្អ ចៀសផុតការឆ្លងវីរុសកូវីដ-១៩ ជូនឯកឧត្តម លោកជំទាវទាំងអស់គ្នា និង ចូលឆ្នាំនៅផ្ទះ!
ប្រភព: ក្រសួងព័ត៌មាន