ហេតុអ្វីបានជាសិស្សានុសិស្សគួរចូលរួមក្នុងកម្មវិធីក្រៅម៉ោងសិក្សា?

កម្មវិធីក្រៅម៉ោងសិក្សា (After School Programme) បានជួយពង្រឹងផ្នែកស្មារតី រាងកាយ ទំនាក់ទំនងសង្គមរបស់សិស្សានុសិស្ស។ សិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីថ្នាក់ក្រៅម៉ោងសិក្សាបានច្រើននឹងកាត់បន្ថយ ឥរិយាបថដែលប្រឈមនិងហានិភ័យមួយចំនួន។

 
ហេតុអ្វីបានជាសិស្សានុសិស្សគួរចូលរួមក្នុងកម្មវិធីក្រៅម៉ោងសិក្សា?

កម្មវិធីថ្នាក់ក្រៅម៉ោងសិក្សាដ៏ល្អមួយអាចជួយកែប្រែពេលវេលាដែលមិនមានគោលបំណងច្បាស់លាស់មួយទៅជាពេលវេលាដ៏មានប្រសិទ្ធភាពសម្រាប់ការរៀនសូត្រ។ នេះគឺជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់កុមារក្នុងការរៀន និងការគិត។ ខាងក្រោមនេះជាគុណសម្បត្តិចំនួនដែលកម្មវិធីក្រៅម៉ោងសិក្សា (After School Programme) ផ្ដល់ជូនដល់សិស្សានុសិស្ស៖

  • ធ្វើឱ្យកុមារមានភាពវៃឆ្លាត
  • បង្កើនទំនុកចិត្តដល់កុមារក្នុងការចូលរួមការងារក្រុម
  • ពង្រឹងជំនាញទំនាក់ទំនងសង្គម
  • ផ្ដល់ការគាំទ្របន្ថែមដល់ការសិក្សា
  • បង្កើនភាពរីករាយលើការសិក្សា
  • ជួយដល់ការលូតលាស់ផ្នែករាងកាយរបស់កុមារ
  • ធ្វើឱ្យកុមារមានភាពម្ចាស់ការលើខ្លួនឯង និងភាពជាអ្នកដឹកនាំ

ការសិក្សាបានបង្ហាញថាកុមារដែលចូលរួមក្នុងកម្មវិធីក្រៅម៉ោងសិក្សា (After School Programme) អាចទទួលបានលទ្ធផលសិក្សាប្រសើរ និងមិនមានបញ្ហាផ្នែកអាកប្បកិរិយាទៀតផង។ ដោយឃើញពីអត្ថប្រយោជន៍ជាច្រើនបែបនេះហើយ បានជាសាលាអន្តរជាតិ ហ្វររ៉េសហៀល ផ្ដល់ជូនដល់សិស្សនូវកម្មវិធីក្រៅម៉ោងសិក្សា(After School Programme) ដ៏ច្រើនសម្បូរបែប ដល់សិស្សានុសិស្សបន្ទាប់ពីម៉ោងសិក្សារបស់ពួកគាត់ ជាពិសេសរៀងរាល់ថ្ងៃសៅរ៍។ សាលាក៏ទទួលការចុះឈ្មោះចូលរៀនក្នុងកម្មវិធីក្រៅម៉ោងសិក្សា (After School Programme)នេះសម្រាប់សិស្សានុសិស្សមកពីសាលាផ្សេងៗផងដែរ។

សូមបញ្ជាក់ថា សិស្សដែលបានសិក្សានៅសាលាអន្តរជាតិ ហ្វររ៉េសហៀល មិនត្រឹមតែទទួលបានការសិក្សាតែ មួយមុខប៉ុណ្ណោះទេ សិស្សក៏នឹងរីកចម្រើននៅក្នុងសហគមន៍មួយនៃភាពជាអ្នកដឹកនាំដែលពោរពេញ ទៅដោយការសិក្សា តាមបែបអនុវត្តគម្រោងជាក់ស្ដែង តាមកម្មវិធីអន្តរជាតិដូចជា
Montessori, IEYC, IPC, Cambridge ដែលបានបញ្ចូល កម្មវិធីបន្ថែមជាច្រើនទៀតដូចជា Leader in Me, Money Tree ហើយបានរៀបចំ Pathway ច្បាស់លាស់សម្រាប់សម្រួច បុត្រធីតារបស់លោកអ្នកទទួលបានគុណភាពសិក្សា ដែលសមមូលកំរិតទទួលស្គាល់ជាង160ប្រទេសទូទាំងពិភពលោក៕