អតីតប្តី Angelina Jolie ទទួលបានសិទ្ធិចិញ្ចឹមកូនទាំង ៦នាក់ក្រោយពីឈ្នះក្តីរយ:៥ឆ្នាំ
បើយោងសារព័ត៌មាន Page Six ដែលបានចុះផ្សាយកាលពីម្សិលមិញនេះថា ម្ចាស់ពាន រង្វាន់អូស្ការលោក Brad Pitt បានព្យាយាមតតាំង ក្ដីជាមួយ នឹង អតីតភរិយា Angelina Jolie អស់រយ: ៥ឆ្នាំមកហើយ ទាក់ទង នឹង ការទាមទារសិទ្ធិចិញ្ចឹមកូនទាំង ៦នាក់។
នេះ គ្រាន់ តែ ជាសម្រេច បណ្ដោះ អាសន្ន សិន ទេ ដែលថាលោក Brad Pitt អាចឈ្នះក្តីយកកូនទៅចិញ្ចឹម ស្របពេលដែល Anglina Jolie មិនសុខចិត្តដាច់ខាត ហើយក៏កំពុង ស្វះស្វែង ក្នុង ការ ទាមទាររក យុត្តិធម៌ចិញ្ចឹមកូន សម្រាប់ខ្លួនផងដែរ។
ទោះជាយ៉ាងណា ចៅក្រមមិនបានឮពីការផ្ដល់សក្ខីកម្មនៅឯតុលាការទាក់ទង នឹង កូនៗរបស់ពួកគេទេ ហេតុនេះ ហើយទើប Angelina Jolie ដាក់ពាក្យបណ្ដឹងទៅតុលាការផ្ទាល់ដោយខ្លួនឯង។
កន្លងមក មាន ការឲ្យដឹងដែលថាលោក Brad Pitt តែងតែព្យាយាមធ្វើយ៉ាងណា បាន នៅជិតកូនៗ ប៉ុន្តែ Angelina ក៏បាន ធ្វើអ្វី គ្រប់យ៉ាងដើម្បីរារាំងមិនឲ្យអតីតប្តីរបស់បាននៅជិតកូននោះទេ។ សូមជម្រាបថា លោកស្រី Anglina Jolie បានដាក់ពាក្យសុំលែងលះគ្នាជាមួយលោក Brad Pitt នៅក្នុងឆ្នាំ ២០១៦ ៕
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia
ប្រភព: pagesix ដោយ: រចនា